ស្រ្ដីម្នាក់ លួចរត់ចេញពី​មណ្ឌល​ចត្តា​ឡីស័ក​ឃើញគាត់ រាយការណ៍​ទៅ​សមត្ថកិ​ច្ចផង

ព័ត៌មានថ្មីៗ
87 Shares

ស្រ្ដីជនជាតិខ្មែរ-អាមេរិកាំងម្នាក់ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានលួច​រត់ចេញពី​មណ្ឌលចត្តាឡីស័ក។ លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​បញ្ជាក់យ៉ាងដូច្នេះ នៅក្នុង​ Telegram នាថ្ងៃទី១៨ ខែកក្កដានេះ។

លោកជំទាវ បានបន្ថែមថា៖ “បច្ចុប្បន្ន អាជ្ញាធរកំពុងស្វែងរកបុគ្គល​រូបនេះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញបុគ្គលរូបនេះ សូមជួយផ្ដល់ព័ត៌មាន​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​ផង”។

តាមការបញ្ជាក់ពីលោកជំទាវ ឱ វ៉ាន់ឌីន ស្រ្ដីរូបនេះ ទំនងជារត់ចេញពេលរំលងអាធ្រាត្រ (យប់មិញនេះ) ហើយទើបដឹងពេលក្រុមគ្រូពេទ្យ​យក​ម្ហូបអាហារ​ជូន និងតាមដានសុខភាព ​នាពេលព្រឹក។

ព័ត៌មានបន្ថែម [ខ្លីៗ] នឹងរាយការណ៍ជូនបន្តទៀត៕

ស្រ្ដីម្នាក់ លួចរត់ចេញពី​មណ្ឌល​ចត្តា​ឡីស័ក​ឃើញគាត់ រាយការណ៍​ទៅ​សមត្ថកិ​ច្ចផង
87 Shares