មក​ស្គាល់​​តំបន់​ទេសចរណ៍​ក្នុង​​ស្រុក បាភ្នំ ខេត្តព្រៃវែង

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
25 Shares

បាភ្នំ ជាគ្រាប់ពេជ្រធម្មជាតិដ៏ធំអស្ចារ្យមិនទាន់កែច្នៃរបស់ខេត្តព្រៃវែង។ ស្ថិត​នៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បាភ្នំមានភ្នំដ៏ធំមួយដែល​មាន​កូន​ភ្នំ៥៖សំពៅ ចេតិយ បញ្ចា អ្នកតាទូលក្នៀស និងល្អាង តជាប់គ្នាជាជួរ។ ស្ថិតនៅក្បែរបាភ្នំ មាន​ភ្នំតូចមួយទៀត។ តើអ្នកដឹងទេពាក្យថាភ្នំ? ភ្នំគឺជាកន្លែងដ៏ខ្ពស់ដែល​មាន​បារមី​។

នៅលើបាភ្នំមានលោកយាយពណ៌សាឡី ប្រាសាទដំរីក្បាលបី ប្រាសាទព្រះពលា ប្រាសាទ​សាលា​បុណ្យ​ ប្រាសាទជណ្ដើរបែកជាបី ប្រាសាទបានជ័យ ប្រាសាទពពាលខែ ប្រាសាទព្រះសេអាមេត្រី ប្រាសាទ​ព្រះពិស្ណុការ ប្រាសាទស្គរជ័យ ប្រាសាទបិតា​ព្រះ​ធម៌ ប្រាសាទភ្នំខ្សាច់ ជណ្ដើរពេន លោក​តាបង្បត់ អ្នកសច្ចំខន្តី លោកយាយទេព ជាដើម។

មានជណ្តើរប្រាក់ ជណ្ដើរមាស និងជណ្ដើរពេជ្រសម្រាប់នាំយើងឡើងទៅដល់លើបាភ្នំ។
រិតតែអស្ចារ្យទៀតគឺ នៅក្បែរបាភ្នំមាន៖


១)ទួលនេនទុំលាចាក​សិក្ខាបទដែលទួលនេះស្ថិតនៅក្នុងបរិវេណវត្តវិហារធំ ខាងកើត​ព្រះវិហារ​។
២)ប្រាសាទព្រះវិហារច័ន្ទ នៅជើងភ្នំ។
៣)ទួលអ្នកតាមេ.សរ ដែលមានបារមីស័ក្តសិទ្ធិនៅខាងកើតបាភ្នំប្រហែល១.៥គីឡូម៉ែត។
៤)ស្រះស្រម នៅខាងកើតបាភ្នំប្រហែល៧០០ម៉ែត។
៥)ស្រះបិទបាយ (ខាងជើងបាភ្នំប្រហែល១.៥គីឡូម៉ែត) និង
៦)រូបសំណាក់នេនទុំ (ដឹកចានឆ្នាំងតាមរទេះគោ យកទៅលក់ឲ្យនាងទាវ)។

សូមជម្រាបថា បាភ្នំ ព្រះវិហារធំ ព្រះវិហារគុក និងព្រះវិហារច័ន្ទ បានចុះក្នុងបញ្ជីសារពើភណ្ឌ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ រួចហើយ។ រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយស្ថាប័ន​ពាក់ព័ន្ធរៀបចំអភិរក្សបាភ្នំ និង​ព្រះវិហារ​ទាំងបីខាងលើជាតំបន់បេតិកភណ្ឌ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់។

ក្រុមការងារថតនៅ ខែកក្កដា ឆ្នាំ២០២០ និងសូមជូនពរអ្នកអាន​ទទួលបាន​សុខភាពល្អ​ សុភមង្គលគ្រប់ៗគ្នានិងចៀសផុតពីជំងឺកូវីដ-១៩។

ប្រភព​៖​ Heritages Daily-បេតិកភណ្ឌ​ប្រចាំថ្ងៃ

25 Shares