ជួយ​គេ​មិន​ខ្លាច​គ្រោះ​ថ្នាក់​ខ្លួន​ឯង បុរស​ម្នាក់​នេះ​អាច​មាន​សំណាង បន្ទាប់​ពី​ឯកឧត្ដម ​​ហ៊ុន ជា ​ចេញ​សារ​មួយ​នេះ

សង្គម​និង​សេដ្ឋកិច្ច

បុរស​ម្នាក់​ដែល​​បាន​ចូល​ជួយ​ក្មេង​ស្រី​តូច​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទុះ​ធុងហ្គាស​កាល​ពី​ពេល​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ជា​ខ្លាំង​នៅ​ភាព​ក្លាហាន​នោះ​ដែល​មិន​ខ្លាច​គ្រោះ​ថ្នាក់​ដល់​​ជីវិត​របស់​ខ្លួន។ ឯកឧត្ដម​​ហ៊ុន ជា ដែល​មហាជន​ស្គាល់​ថា ជា​ឯកឧត្ដម​ចិត្តធម៌​មាន​ឥទ្ធិពល​​ម្នាក់ ក៏​បាន​កោត​សរសើរ​ទៅ​លើ ភាព​ក្លាហាន​បុរស​ម្នាក់​នោះ​ជា​ខ្លាំង ដោយ​ឯកឧត្ដម បាន​សរសេរ​​ការ​សរសើរ​នោះ​ផុស​នៅ​លើ​Facebook​ផ្លូវ​ការ​លោក​តែ​ម្ដង។ ទទឹម​នោះ​ដែរ​​ក្រៅ​ពី​ឧបត្ថម្ភ​ប្រាក់ ២០០០០០០ ៛ ឯកឧត្ដម​ក៏​បាន​បញ្ចេញ​តម្រុយ​មួយ​ពី​ការ​​ជួយ​បុរស​ម្នាក់​នោះ ឲ្យ​បាន​ចូល​បម្រើ​ជាតិ បំពេញ​ក្ដី​បំណង​គាត់​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឯកឧត្ដម​​ហ៊ុន ជា បាន​សរសេរ​ផុស​នៅ​លើ​Facebook​ផ្លូវ​ការ​លោក​បែប​នេះ​ថា”អ្វី​ដែល​គាត់​បាន​ជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំ​ស្គាល់​គាត់​តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដ៏ទៃជានិច្ច តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់​ឃើញ​ខ្ញុំ​ពាក់​សំលៀកបំពាក់ នគរបាល​ជាតិ 🇰🇭 គាត់ថាចង់ចូលបំរើជាតិដែរ តែ​គាត់​ថា​គ្មាន​ឱកាស​និង​សមត្ថភាព​ចូល​ទេ​ ឪ​ អើយ​( គាត់ហៅខ្ញុំថា ឪ ) បើ​អាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្ស​ក្លាហាន​ ហ៊ាន​ប្រថុយ​ជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ❤️🇰🇭❤️🕊

ដូច​ធ្លាប់​មាន​ហេតុការណ៍​ភ្លើងឆេះនៅប្រទេស បារាំង ប៉ុន្មានឆ្នាំមុនចឹង ❤️👍🏻👍🏻👍🏻 🙏🏻
ខ្ញុំ​សូម​រួមថវិការ ២០០០០០០ ៛ ជូនដល់គ្រួសារសពផងដែរតាមរយៈ ប្អូនប្រុស ខ្លាង អ្នកដែលបានចូលទៅជួយ 🙏🏻🙏🏻🙏🏻❤️🇰🇭❤️🕊”

បន្ទាប់​ពី​ការ​ចេញ​សារ​បែប​នេះ មហាជន​បាន​លើក​ទឹក​ចិត្ត​ទៅ​លើ ​បុរស​នោះ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ម្នាក់ៗ បាន​សំណូមពរ​​មេត្តា សូម​ឲ្យ​ឯកឧត្ដម​​ហ៊ុន ជា ជួយ​បុរស​ម្នាក់​​ឲ្យ​បាន​ចូល​ក្របខ័ណ្ឌ​ដូច​បំណង​ផង​ដែរ។

ភាព​ក្លាហាន​​របស់​​បុរស​ម្នាក់​នោះ គឺ​មាន​ភាព​ស្រដៀង​នឹង​​បុរស​ស្បែកខ្មៅម្នាក់​នៅ​ប្រទេស​​បារាំង ។ នៅបារាំងមានបុរសស្បែកខ្មៅម្នាក់បានប្រថុយជីវិតឡល​ងអគាប៉ុន្មានប្រហែល៣ជាន់​ ជួយ​ក្មេង​ម្នាក់ដែលកំពុងប្រតោងស្ទើរធ្លាក់។ បុរសស្បែកខ្មៅអន្តោប្រវេសន៍នោះ​ បាន​ជួយ​ក្មេង​ម្នាក់​ដោយ​ជោគជ័យ។រួច​ហើយប្រធានាធិបតេយ្យបារាំង​បានអនុញ្ញាត​អោយ​សញ្ជាតិ​និង​អោយ​ចូល​បម្រើ​កិច្ចការ​ក្នុង​កង​ពន្លត់​អគ្គីភ័យ​បារាំង ៕