ឧកញ៉ា ខូវ ជីលី ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ

ជុំវិញ​ឧកញ៉ា
896 Shares

លោកឧកញ៉ា ខូវ ជីលី ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយសារជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។

សពរបស់លោកឧកញ៉ា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពរបស់លោក នឹងដង្ហែយកទៅបញ្ចុះនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ឧកញ៉ា ខូវ ជីលី ជាមហាសេដ្ឋី និងជាអ្នកជំនួញដ៏ល្បាញល្បីមួយរូប ហើយបានក្តោបក្តាប់មុខជំនួញ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា៕

ឧកញ៉ា ខូវ ជីលី ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ
896 Shares