ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ឧបត្ថម្ភ​ប្រាក់​2000ដុល្លារ​ដល់​គ្រួសារ​សព​កម្មករ២​នាក់​​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ

ជុំវិញ​ឧកញ៉ា
17 Shares

ករណីអគ្គីភ័យឆេះយ៉ាងសន្ធោរសន្ធៅ ផ្ទះលក់ហ្គាស ១ កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៤ នាក់ស្លាប់ និង ៥ នាក់ទៀតបានរងរបួស។ ក្នុង​នោះ​ដែរ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ឧបត្ថម្ភ​ប្រាក់​2000ដុល្លារ​ដល់​គ្រួសារ​សព​កម្មករ២​នាក់​​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ។

ជនរងគ្រោះដែលស្លាប់ចំនួន២នាក់ជាកូនម្ចាស់ផ្ទះ និង២នាក់ទៀតជាកម្មករ (ត្រូវជាពូក្មួយ​បង្កើត)​ដែល​ធ្វើ​ការនៅកន្លែងកើតហេតុ ហើយត្រូវបានក្រុមគ្រួសាររៀប​ចំពិធីបុណ្យសពរួមគ្នា​នៅវត្តស្ទឹង​មានជ័យ ដោយសារជីវភាព​ខ្វះខាតខ្លាំង ដែលរឿងនេះបានធ្វើឲ្យមហាជន​ផ្ទុះ​ក្ដី​អាណិត​អាសូរ​ក្រៃលែង និងមានសប្បុរសជនជាច្រើនបានចូលរួមជួយឧបត្ថម្ភជាថវិកាផងដែរ ។



ជា​មួយ​​​គ្នា​នោះ​ផង​​ដែរ​​លោក​ឧកញ៉ា​ចិត្តធម៌ ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងផ្ដល់ជំនួយ​​នល​​នៅ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា​ថា លោក​សូម ឧបត្ថម្ភ​ប្រាក់​2000ដុល្លារ​ដល់​គ្រួសារ​សព​កម្មករ២​នាក់​​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​នោះ។​

ផេក​Navatra Leng បាន​សរសេរ​បែប​នេះ​ថា «បងប្អូនមានលេខទំនាក់ទំនង​គាត់ទេ ឬអាចជូនដំណឹង​ទៅ​គាត់ ខ្ញុំ​សុំចូលរួមជួយថវិកាខ្លះ ទឹកប្រាក់ចំនួន2000ដុល្លារហ្នឹងរបស់ហូបចុកផ្សេងៗ សំរាប់គាត់​ទាំងពីរ​នាក់ សូមចូលរួមសោកស្ដាយផង គ្រោះថ្នាក់មើលមិនឃើញនោះទេ»៕

ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ឧបត្ថម្ភ​ប្រាក់​2000ដុល្លារ​ដល់​គ្រួសារ​សព​កម្មករ២​នាក់​​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ
17 Shares