សម្ដេច​តេជោ៖ បច្ចុប្បន្ន​កម្ពុជា​មានមាស៣៦,៥តោន

សង្គម​និង​សេដ្ឋកិច្ច
55 Shares

សម្ដេច​តេជោ ហ៊ន សែន បាន​ទម្លាយ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាស​របស់​កម្ពុជា​មានដល់៣៦,៥តោន សម្រាប់​ជាទុនបំរ៉ុងរបស់ជាត ណោះ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​សម្ដេចSamdech Hun Sen, Cambodian Prime Minister កាលប៉ុន្មាន​នាទី​មុន​នេះ។

តាម​រយៈ​ផេក​សម្ដេច​Samdech Hun Sen, Cambodian Prime Ministerបាន​សរសេរ​ឡើង​បែប​នេះ​ថា​”មួយរយះពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចងដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ។ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ព្រោះមិនដែលឮលោកហ៊ុនសែននិយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជា​យល់និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាស់ថាមាសរបស់យើងមាន៣០តោនតែតាមឮតួរ​លេខថ្មី​នេះ​មាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រី​កញ្ជើរ​ធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕”

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សម្ដេច​តេជោ៖ បច្ចុប្បន្ន​កម្ពុជា​មានមាស៣៦,៥តោន
55 Shares