ស្អប់​ជនពាល​ចិន​ តែ​កុំ​ស្អប់​ភាសា​ចិន​ឱ្យ​សោះ គ្រោះ​ថ្នាក់ណាស់!

សង្គម​និង​សេដ្ឋកិច្ច

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ Word​ Languages​ and​ Literature​ កាលពី​ពេល​កន្លងទៅ​ បាន​បញ្ជាក់​ថា​ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​ជាង១ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​កំពុង​ប្រើប្រាស់​ភាសា​ចិន​។ កម្ពុជា​ ក៏​ប្រទេស​មួយ​ដែល​មានការ​ប្រើប្រាស់​ភាសា​នេះ​សម្រាប់​ទំនាក់ទំនង​ក្នុង​វិស័យ​អប់រំ​ និង​ជំនួញ​ ព្រមទាំង​វិស័យ​ទេសចរ​ណ៍​ផង​ដែរ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ ឡោ​ ឃាង​សែ​ ដែ​លម​គ្គុ​ទេសន៍​ទេសចរណ៍​ជាតិ​ផ្នែក​ភាសា​ចិន​ បាន​លើកឡើង​ថា​ ដ្បិត​បច្ចុប្បន្ន​នេះ​ ភាសា​ចិន​នៅ​មិនទាន់​ក្លាយជា​ភាសាផ្លូវការ​ដូច​ភាសាអង់គ្លេស​ក៏ដោយ​ ប៉ុន្តែ​ភាសា​ចិន​ គឺជា​ភាសា​អាទិភាព​មួយ​ដែល​កូនខ្មែរ​មិន​គួរ​មើល​រំលង​នោះ​ទេ​។

ជាក់ស្តែង​បើ​និយាយ​អំពី​ការប្រើ​ប្រាស់​ភាសា​ចិន​នៅក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ លោក​បាន​កត់សម្គាល់​ឃើញ​ថា​មគ្គុ​ទេសន៍​ទេសចរណ៍​ភាសា​ចិន​ក៏​មានឱកាស​ទទួល​បានការ​ងារ​ច្រើន​ពី​ទេសចរ​ជនជាតិ​។ ខណៈ​សូម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេះ​ភាសា​ចិន​ ហើយ​ប្រកប​អាជីវកម្ម​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ក៏អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ចិន​ដែរ​។

ទាក់ទិន​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ដែរ​ ប្រធាន​ផ្នែក​កម្មវិធី​សិក្សា​ភាសា​ចិន​ នៃ​មជ្ឈ​មណ្ឌ​ភាសា​Aii​ លោក​ ទីវ​ ជុង​អៀង​ បាន​ផ្តល់​យោបល់​ថា​ ការ​សិក្សា​ភាសា​ចិន​គឺ​មិន​ងាយស្រួល​ ប៉ុន្តែ​ក៏​មិន​ពិបាក​ដែរ​។ លោក​បន្ត​ថា​ សម្រាប់​អ្នក​យល់​ពីរ​បៀ​បរៀន​ និង​គន្លឹះ​រៀន​ភាសា​ចិន​អាច​ឆាប់​ចេះនិយាយ​ក្នុងរយៈពេល​ខ្លី​ ព្រោះ​បច្ចុប្បន្ន​អ្នក​សិក្សា​ភាសា​ចិន​ផ្តោត​សំខាន់​តែ​លើ​ការ​និយាយ​ ការ​អាន​ និង​ការ​ស្តាប់​តែប៉ុណ្ណោះ​។

ប្រភព៖ https://www.mjqtv.asia អត្ថបទដោយ៖ សែម ពិសី ថតដោយ៖ ណុះ សាម៉េត