ថៅកែ​ពេជ្រ ទ្រីដាណា ជូន​ប្រាក់​១ម៉ឺន​ដុល្លារ ដល់​​ជំទាវ​ហ៊ុន​ស៊ីណាត សម្រាប់​ធ្វើ​បុណ្យ

សង្គម​និង​សេដ្ឋកិច្ច
25 Shares

ថៅកែ​ពេជ្រ ទ្រីដាណា ដែល​មហាជន​ស្គាល់​ថា ជា ស្ត្រី​វ័យ​ក្មេង លើ​មុខ​ជំនួញ អន​ឡាញ បាន​ជូន​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ ដល់​លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បី​ទុក​​សម្រាប់​ធ្វើ​បុណ្យ​បន្ត។ នេះ​បើ​តាម​ការ​បង្ហោះ​ផេក​ផេក​ផ្លូវ​ការ​​របស់​លោក​ជំទាវ។


ផេក​ផ្លូវ​ការ​លោក​ជំទាវ​Sinath Hun បាន​សរសេរ​បែប​នេះ​ថា (​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលបច្ច័យក្នុងកាកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់)នៅវត្តពោធិ មង្គល ភូមិ វត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ 1- ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស 10000​ដុល្លារ(មួយម៉ឺន​ដុល្លារ) សូម​ជូនពរ​ដល់​ក្មួយ​ព្រមទាំងក្រុមគ្រួសារសូមទេវតាទាំង ប្រាំ​បី​ទិស​តាម​ថែរក្សា សុំ​បាន​ជួប​តែ​នឹង​ពុទ្ធពរទាំង​បួន​ប្រការ​គឺ​អាយុ​ វណ្ណ:​ សុខ:​ និង​ពល:​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។ 2.8.2020)

25 Shares