ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ សមត្ថកិច្ច​ដែល​ជួយ​រក​បុរស​​​ខ្វៀល​គោ​សង្ស័យ​ធ្លាក់​ចូល​រណ្ដៅ​សំរាម

ជុំវិញ​ឧកញ៉ា

“លោក​ឧកញ៉ា​វ័យ​ក្មេង​ ចិត្តធម៌ ឡេង ណាវ៉ាត់ត្រា បាន​ឧបត្ថម្ភ ដល់​អ្នក​ហែល​ទឹក ក្នុង​ម្នាក់ 50$​បន្ថែម បងៗ​កម្លាំង​ វរៈ​ការពារ​ព្រំដែន 2លាន​រៀល ប៉ុស្តិ៍​ប្រចាំការ​នឹង​ប្រជាការពារ 50ម៉ឺន​រៀល​នឹង​ថ្លៃ​ហូប​ចុក ស្នាក់​នៅ​របស់​ពួក​ខ្ញុំ បញ្ចប់ការរុករកដោយគ្រឿងចក្រ តែ​នៅ​បន្តកម្លាំងមនុស្ស ករណី សង្សយ័ បងប្រុស កែវ ជួប ធ្លាក់ចូលរណ្ដៅសំរាម តាំងពីថ្ងៃទី​30.07.2020​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ” នេះ​ជា ការ​លើក​ឡើង​របស់​ម្ចាស់​គណនី​Facebook ឈ្មោះ​ឈន់​ រស្មី សមត្ថកិច្ច​ម្នាក់​ដែល​​បាន​ចូល​រួម​ជួយ​រុក​ជន​រក​គ្រោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ទទឹម​គ្មាន​នោះ​ដែរ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បាន​ប្រកាស​ដំណឹង​ជា​បន្ទាន់ ដែលរៀបរាប់ដោយសំណេរថា៖ «សូមបងប្អូនជួយ​ស៊ែរនិងផ្សាយដំណឹង​ផង បង​ប្រុស​ម្នាក់​នេះបានបាត់ខ្លួនរយៈពេលប្រាំថ្ងៃហើយ ដោយ​សង្ស័យថាធ្លាក់​ចូលរណ្ដៅ​តែកម្លាំង​ក្រុម​សមត្ថកិច្ច​បានរុករក មិនឃើញនោះទេ»។ជាមួយគ្នានោះ អគ្គនាយកផលិតកម្មដ៏ល្បី Galaxy Navatra បានបន្តដោយសំណេរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា៖ «ដូច្នេះសូមបងប្អូនជួយ និង​ផ្ដល់​ព័ត៌មាន​នេះផងបើសិនជាបានឃើញគាត់នៅកន្លែងណា សុំបងប្អូនទាក់ទងមកលេខខាងក្រោម ខ្ញុំ​នឹង​ជូន​សគុណ 5លានរៀល ជំនួសគ្រួសារគាត់ 086 666 551»។

សូម​បញ្ជាក់​ផង​ដែឬ​ថា ជន​រង​គ្រោះ​ឈ្មោះ កែវ ជួប បាន​បាត់ខ្លួនកាលពីថ្ងៃទី30 ខែ7 ឆ្នាំ2020 នៅ​ភូមិ​ព្រៃ​គប់​សង្កាត់ផ្សារ​កណ្ដាលក្រុងប៉ោយប៉ែត ហេតុដែលគាត់បាត់​ខ្លួនគឺគាត់មកមើលគោឲ្យគេនៅ​ក្រុង​ប៉ោយ​ប៉ែត កាលពី​ថ្ងៃទី30ខែ7ឆ្នាំ2020គាត់បានដេញ​គោមកវាលដូចរាល់ថ្ងៃ​ លុះ​វេលា​ម៉ោង​ប្រហែល​​ 11:00amថ្ងៃត្រង់ បងប្រុសរបស់គាត់​បាន​យក​បាយ​អោយគាត់ដើម្បីអោយគាត់​ហូប​ពេល​ថ្ងៃ​ត្រង់​ ពេលគាត់ជិះមកដល់មិនឃេីញអ្នកឃ្វៀលគោ​ ឃើញ​តែគោ​ ហើយ​គាត់បានរាប់​គោ​ទៅ​បាត់2ក្បាល​ គាត់ក៏បន្តជិះ​ដើរ​រកប្អូន​ប្រុស​(អ្នកឃ្វៀលគោ)​លុះ​ដល់​ម៉ោងប្រហែល​12:30pmគាត់​បាន​ប្រទះ​ឃើញ​គោដែលបាត់​2ក្បាលនោះ​នៅស្រះចាក់សំរាម​ លុះ​នាំ​គ្នា​ជួយ​សង្គ្រោះ​គោរួច​ហើយ​នៅ​តែ​មិន​ឃើញ​បង​​ប្រុស​ កែវ​ ជួប​ ទៀត​ មួយ​សន្ទុះក្រោយ​មកបងថ្លៃរបស់គាត់​បាន​ឃើញ​ មួក​ អាវ​ភ្លៀង​​ ដបទឹក​ ឬស្សីកាន់ដេញគោនិងកញ្ចប់បាយរបស់គាត់បានផុសចេញមកពីក្នុងទឹក​ នៅ​ក្បែរ​គោ​នោះ​តែ​ម្តង​ តាមសម្តីបងថ្លៃជនរងគ្រោះ​ និងសមត្តិកិច្ច​នៅកន្លែងកេីតហេតុបានសន្និដ្ឋានថា ជនរង​គ្រោះ​អាចនឹងធ្លាក់ចូលរណ្តៅសំរាមនេះ90% តែមកទល់ពេលនេះរយះពេល4យប់5ថ្ងៃ​ហើយ​ការ​រុក​រក​មិន​ឃើញ​ទាល់តែសោះ៕