មូលនិធិ ហោ ណាំហុង ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់កុមារ ពិការ គ ថ្លង់​ច្រើន​ម៉ឺន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច
77 Shares

ផ្អែក​តាម​​ផេក​ផ្លូវ​​ការ​ឯកឧត្ដម ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង(Hor Namhong ) បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ មូលនិធិ ហោ ណាំហុង-បូរី ហោ បាន​ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់​កុមារ​ពិការ​ គ ថ្លង់​អស់​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ ក្នុង​នោះ​មាន​ដូច​ជា៖

១. កុមារពិការជាង១៦០នាក់ នៅបុរីទារក និងកុមារជាតិ នៅ​ទឹកថ្លា ថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ក្នុង​មួយ​ខែ។
២. កុមារពិការ គ ថ្លង់ជាង១៦០នាក់ នៅវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ថវិកាចំនួន១ម៉ឺនដុល្លារ អាមេរិកក្នុងមួយខែ។
៣. កុមារីពិការទាំងដៃទាំងជើងនៅសំឡូត ថវិកាចំនួន៣០០ដុល្លារ អាមេរិកក្នុងមួយខែ។
៤. យុវជនពិការទាំងដៃទាំងជើង នៅកំពង់ធំ ថវិកាចំនួន២០០ដុល្លារ អាមេរិកក្នុងមួយខែ។
៥. ព្រមទាំងឧបត្ថម្ភជាប្រចាំខែដល់គ្រួសារពិការនៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅខេត្តកំពង់ស្ពឺ ដើម្បីអោយចិញ្ចឹមកូនអោយបន្ដរៀនសូត្រ។

មូលនិធិ ហោ ណាំហុង ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់កុមារ ពិការ គ ថ្លង់​ច្រើន​ម៉ឺន​ដុល្លារ
77 Shares