កាន់​តែ​ខ្លាំង! តន់ ចន្ទសីម៉ា ចុះ​កុងត្រាច្រៀង​ជា​មួយ តារា​ថៃ​​ល្បី​ៗ​ច្រើនរូប

កម្សាន្ត

ជារឿងដ៏គួរឱ្យរីករាយបំផុតសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង តន់ ចន្ទសីម៉ា ក្រោយ​ពី​លេចធ្លាយ​ព័ត៌មានច្បាស់ការមួយមកថា ពេលនេះនាងទទួលបានឱកាសពិសេស ក្លាយ​ជាជាតារាចម្រៀងដំបូងបង្អស់ ដែលត្រូវបានក្រុមហ៊ុនរបស់ប្រទេសថៃមួយ បានមករួមវិយោគលើវ័យចម្រៀង និងជ្រើសរើសនាងជាតារាចម្រៀងខ្មែរមួយរូប ដែលនឹងច្រៀងជាភាសាថៃនៅក្នុងភាគ​ហ៊ុន​មួយ​នេះ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងតារាចម្រៀងថៃល្បីៗជាច្រើនទៀតផងដែរ នេះបើតាមការអះអាងច្បាស់ៗរបស់ផលិតកម្ម Galaxy Navatra កាលពីយប់​ថ្ងៃទី១១ សីហា ២០២០ ថ្មីៗនេះ។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសថៃ​មួយដែលបានមក​វិយោគ​លើវ័យចម្រៀងរួមគ្នា​ជាមួយក្រុម​ហ៊ុន Galaxy Navatra បានសម្រេចដាក់ឈ្មោះរួមគ្នាថ្មីមួយថា Galaxy Navatra Thailand ហើយក្នុងនោះវត្តមាន​របស់តារាចម្រៀង តន់ ចន្ទសីម៉ា នឹងក្លាយជាតារាស្រីម្នាក់ដែលត្រូវច្រៀងជាភាសាថៃ នៅ​ក្នុងចំណោមវត្តមាន​តារាចម្រៀងល្បីៗថៃ​ផ្សេងទៀត​ដែល​មានឈ្មោះ​នៅក្នុងផលិតកម្មមួយនេះ។

ក្រៅពីនេះ Galaxy Navatra បានបន្ថែមឱ្យដឹងទៀតថា តន់ ចន្ទសីម៉ា អាចនឹងឈានទៅដល់កុងត្រាជាមួយប្រទេសផ្សេងៗទៀត​នៅក្នុងតំបន់អាស៊ីថែមទៀតផង។

ការទទួលបាន​ឱកាស​ដ៏លើសលប់នេះ គឺ​ដោយសារតែ​មើល​ឃើញពីសន្ទុះ​ប្រជាប្រិយភាព​ដែលកំពុងតែ​ហក់ឡើង​យ៉ាងខ្លាំង របស់តារាចម្រៀងកម្ពុជា តន់ ចន្ទសីម៉ា ធ្វើឱ្យបណ្ដាប្រទេស​ដទៃ​មើលឃើញ​ពីសមត្ថភាពរបស់នាង ហើយ​វា​ជា​រឿង​មួយ​ដ៏​គួរឱ្យរំភើបបំផុត​​សម្រាប់​តារាកម្ពុជារូបនេះ។