ដាក់​ចំៗ ឧកញ៉ា ម៉ុង ឫទ្ធី កាលៈ​ទេសៈ​​ប្រទេស​ក្រីក្រ ​អ្នក​​មាន​​ទ្រព្យ​ទាំង​ឡាយ មិន​គូរ​​បង្ហោះ​បង្អួត​គេ​ឯងឡើយ​

ជុំវិញ​ឧកញ៉ា
440 Shares

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មុន​នេះ​បន្តិច បាន​សរសេរ​លើ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា​ថា ក្នុង​​កាលៈទេសៈ​រស់​​​នៅ​លើ​ប្រទេស​ក្រីក្រ អ្នក​មាន​ទ្រព្យ​ទាំង​ឡាយ មិន​គូរ​​បង្ហោះ​បង្អួត​គេ​ឡើយ បើ​មាន​លុយ​ចង់​ទិញ​អី​ទិញ​ទៅ កុំ​​បង្ហោះ​បង្អួតគេឯង​ ឬ​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លើ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដើម្បី​បង្កើត​ការងារ​អោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និង​បាន​ចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើង​ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផង​ដែរ​ ។

​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា (នៅ​ក្នុង​គ្រា​ដ៏​សែន​មហា​វិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លង​កូរ៉ូណា​ កូវីដ-១៩​ដ៏​មហា​ប្រលៃ​នៅ​លើ​ភព​ផែនដី​យើង​នេះ​ក្នុង​នោះ​ក៏​មាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែ​រ ដូច្នេះហើយ​ខ្ញុំ​សូម​អភ័យទោស​មុន​និង​និយាយ​ ​ក្រែង​លោមាន​អារម្មណ៍​មិនល្អ​ដល់ប្រីយមិត្ត​នៅក្នុង​បណ្ដាញ​សង្គម​fbនេះ។

ខ្ញុំ​សុំចិត្ត​សុំថ្លើម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ និយាយរឿងមិនល្អ​ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ព្រោះអី​យើង​ត្រូវ​ដឹងថា​មិនមែនមើលឃើញតែនៅ​ក្នុង​ប្រទេស​យេីងទេ​គឺគេ​មើលឃើញ​ទូទាំង​ពិភពលោក​ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​បើខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លើ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដើម្បី​បង្កើត​ការងារ​អោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និង​បាន​ចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផង​ដែរ​ ។)

ដាក់​ចំៗ ឧកញ៉ា ម៉ុង ឫទ្ធី  កាលៈ​ទេសៈ​​ប្រទេស​ក្រីក្រ ​អ្នក​​មាន​​ទ្រព្យ​ទាំង​ឡាយ មិន​គូរ​​បង្ហោះ​បង្អួត​គេ​ឯងឡើយ​
440 Shares