ព្រាប សុវត្ថិ បើក​ Resort ផ្ទាល់​ខ្លួន​នៅ​មណ្ឌលគីរី ពិតមែន​ឬ?

កម្សាន្ត

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​នៅ​ផលិតកម្ម​រស្មីហង្ស មាស លោក ព្រាប សុវត្ថិ ប្រហែល​ជា ត្រៀម​បើក​រីហ្សត(Resort) ផ្ទាល់​ខ្លួន​មួយ​កន្លែង នៅ​ខេត្ត​មណ្ឌលគីរី​ហើយ នេះ​បើ​តាម​ការ​បង្ហោះ​រូបភាព​ចា​ច្រើន​សន្លឹក​លើ បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ផ្លូវ​ការ​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗ​នេះ លោក ព្រាប សុវត្ថិ បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​មាន​ទេសភាព​​សម្រស់​ធម្មជាតិ យ៉ាង​ស្រស់​ស្អាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គឺ​ជា​របស់​លោក បើ​លោក​ចោល​ធម្មជាតិ​នេះ លោក​ពិត​ជា​មិន​គួរ​គប្បី​នឹង​ខ្លួន​ឯង​ឡើយ។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​នេះ គឺ​ថា​រីហ្សត​ដែល​អម​ដោយ​ទេសភាព​ព្រៃ​ប្រឹក្សា និង​ទឹកជ្រោះ​ដ៏​ត្រជាក់​នៅ​ខេត្ដ​មណ្ឌល​គីរី​នេះ ត្រូវ​បាន​លោក​ដាក់​ឈ្មោះ​ថា”Preap Sovath Resort” ហើយ​នឹង​ត្រូវ​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

បែប​នេះ​ក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់ លំអិត ពី​លោក ព្រាប សុវត្ថិ​ជុំវិញ​គម្រោង​បើក​រីហ្សត​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​​គេ​តែង​ឃើញ​លោកឧស្សាហ៍ ​ចេញ​ចូល​ខេត្ត​មណ្ឌលគីរី​ញឹកញាប់ ដែល​ទំនង ប្រហែល​ជា តារា​​ចម្រៀង​ដែល​ល្បី​ថា ត្រៀម​វេចបង្វេច ទៅ​ចូល​ទ្រនំ ផលិតកម្មGalaxy Navatraរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅ​ខេត្ត​នោះ គឺ​ដើម្បី​ចាត់ចែង​រៀបចំ​រីហ្សត​របស់​លោក​ដែល​គ្រោង​បើក​ជាយូរ​មក​​នោះ​ហើយ៕