​ខេម “ស្រឡាញ់មុខតែមិនស្រឡាញ់​មាឌ​”​ត្រៀម​​រាំ​​លេង​ ថ្ងៃ​​​សម្រាក​​ខាង​​មុខ​នេះ​

កម្សាន្ត
969 Shares

រំលង​តែ​ថ្ងៃ​នេះ​មួយ​​ថ្ងៃ​ទៀត​ទេ បង​ប្អូន​ខ្មែរ​យើង​នឹង​បាន​សម្រាក​ពី​ការងារ​រហូត​ដល់​១សប្ដាហ៍ ហើយ​​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ខ្លះ​អាច​សម្រាក​បាន​រហូត​ដល់​ទៅ​៩​ថ្ងៃ​ឯណោះ ដែល​ការ​សម្រាក​នេះ គឺ​​ជា​ការ​សម្រាក​សង នា​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ពេល​កន្លង​ទៅ ។ រយៈ​​ពេល​នេះ​បង​ប្អូន​យើង​ខ្លះ​​ច្បាស់​ជា​មាន​គម្រោង​ចេញ​ទៅ​ដើរ​លេង​នៅ​រមណីយដ្ឋាន​​ផ្សេង​ៗ ក្នុង​ប្រទេស​ក៏​ដូច​ជា​នៅ​ក្រៅ​​ប្រទេស ហើយ​អ្នក​ខ្លះ​ច្បាស់​ជា​​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​ឪពុកម្ដាយ សាច់​ញាតិ​បង​ប្អូន​ជាក់​ជា​មិន​​ខាន។


បរិយាកាស​ល្អ​បែប​នេះ ច្បាស់​ជា​មាន​ការ​ច្រៀង​រាំ​លេង​ហើយ។ ​ទទឹម​គ្នា​នោះ​ផង​ដែរ តារា​ចម្រៀង​ខេម ដែល​ជា​គ្រាប់​ពេជ្រ​ថ្មី​របស់​ផលិតកម្ម​Galaxy Navatra ទើប​តែ​ចេញ​បទ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “ស្រឡាញ់មុខតែមិនស្រឡាញ់មាឌ” សម្រាប់​បម្រើ​អារម្មណ៍​បង​ប្អូន​នា ពេល​ឈប់​សម្រាក​ផង​ដែរ។

បង​ប្អូន​អាច​​​ហាត់​​ច្រៀង រាំ​លេង តាម​ខេម ពេល​នេះ​បាន ទម្រាំ​​ដល់​​ថ្ងៃ មាន​កម្មវិធី ដឹង​តែ​ចេះ​ស្ទាត់ ហើយ​យើង​​បញ្ចេញ​ស្នាដៃ​ច្បាស់​សប្បាយ​រីករាយ​​​ភ្លេច​អស់​ទុក្ខ​កង្វល់​ជាក់​ជា​មិន​ខាន។

​ខេម “ស្រឡាញ់មុខតែមិនស្រឡាញ់​មាឌ​”​ត្រៀម​​រាំ​​លេង​ ថ្ងៃ​​​សម្រាក​​ខាង​​មុខ​នេះ​
969 Shares