អបអរ!មុន​នេះ​បន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួល​បាន​បុត្រ ម្នាក់​ទៀត​ហើយ

ជុំវិញ​ឧកញ៉ា
1.7K Shares

មុន​នេះ​បន្តិច ភរិយា​របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​លោក​ជំទាវ ឈឺន ស្រីម៉ាច បាន​សម្រាល​បុត្រ​ម្នាក់​ទៀត​ហើយ​ជូន​លោក​ឧកញ៉ា ដោយ​កូន​ដែល​ទើប​សម្រាល​នោះ គឺ​ជា​កូន​ប្រុស​មាន​សុខភាព​ល្អ​ប្រសើរ​បំផុត។

ភរិយា​របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ទៅ​សម្រាល​កូន​នៅ គ្លីនិក​ឯក​ជន​មួយ ហើយ​មុន​នេះ​បន្តិច​Facebook លោក​ឧកញ៉ា​​ក៏​បាន​​បង្ហោះ​​រូប​កូន​ប្រុស​ដែល​ទើប​នឹង​កើត​នោះ លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​ទទួល​បាន​ការ​សាទរ​ជា ច្រើន​ពី​មហាជន។ Facebook លោក​ឧកញ៉ា បាន​សរសេរ​​​បែប​នេះ​ថា ​”សូមថ្លែងអំណគុណយ៉ាងខ្លាំង​សំរាប់បងប្អូន​ដែលបានផ្ដល់ឈាម​អោយភរិយាខ្ញុំ និង​អគុណដល់បងប្អូនដែលជួយបារម្មណ៍”

គិត​មក​ដល់​ថ្ងៃ​នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួល​បាន​កូន​ចំនួន​៣នាក់​ហើយ ក្នុង​នោះ ស្រី​​ម្នាក់​ប្រុស​២នក់៕

1.7K Shares