អ្នក​លក់​អន​ឡាញ​ល្បី​ឈ្មោះ ម៉ែរួយ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង ជា​ឧកញ៉ា

Uncategorized
104 Shares

ម៉ែរួយ អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីហ្វីនីធីដ៏ល្បី​ល្បាញ​​លក់​មាន​ឈ្មោះ​ដើម​ថា​ ស្រី ណារួម ត្រូវ​​បានពី​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ​ប្រោស​ព្រះ​រាជទាន គោរម​ងារ​ជា​ឧកញ៉ា​​ហើយ កាល​ពី​ថ្ងៃ​ទី២៨ ខែ សីហា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្ទាល់​ខ្លួន​របស់ Kru Rouy​(Queen Law Of Universe)។

បន្ទាប់​ពី​ទទួល​បាន​គោរមងារ​ខាង​លើ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ អ្នក​ជំនួញ​ល្បី​ឈ្មោះ​រូប​នេះ មាន​ការ​ចូល​រួម​អបអរ ព្រម​ទាំង​ជូន​ពរ​ឧកញ៉ា ស្រី ណារួម ហៅ​ម៉ែរួយ​ជា ច្រើន​អ្នក​។

104 Shares