បង្ហាញ​ចំនួន​ប្រាក់​ដែល ឧកញ៉ាធំៗ៣រូប រួមគ្នាបរិច្ចាក​ជួយ ស្ថាបនាមហាវិថី១ខ្សែ​នេះ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
17.9K Shares

ការដ្ឋានកសាងមហាវិថី១ខ្សែនៅរាជធានីភ្នំពេញ ដែលមានទំហំទទឹង៣០ម៉ែត្រ និង​ប្រវែង​​បណ្តោយ​៥៨៦០​ម៉ែត្រ ត្រូវ​បានបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី នៅព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២០នេះ។

អំណោយផ្លូវ១ខ្សែនេះកើតឡើងពីការបរិច្ចាករួមគ្នារនូវថវិកាដ៏ច្រើនសន្ធឹកសន្ធាប់មិនតិចជាង១៥លានដុល្លារដោយ ឧកញ៉ាធំៗ៣រូបនៅប្រទេសកម្ពុជាគឺ៖ ឧកញ៉ា លី ហួរ, ឧកញ៉ា លាង ឃុន និង ឧកញ៉ា លី យ៉ុងផាត់ ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិ​បាល​​កម្ពុជា។ មន្ត្រីសាលារាជធានីភ្នំពេញនិងប្រជាពលរដ្ឋបានចាត់ទុកថា នេះ​គឺជាគម្រូនៃ​ការ​រួម​ចំណែក​របស់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន។

ផ្លូវថ្មី១ខ្សែនេះបានធ្វើឡើងក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គេមិនអាចដឹងថា តើឧកញ៉ាទាំង៣រូបខាងលើ ម្នាក់ៗបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួនប៉ុន្មាននោះទេ ប៉ុន្តែការចូល​រួមក​សាង​ផ្លូវ​ដែលមានទំហំធំ និងប្រវែងដ៏វែងនេះ គឺពិតជាត្រូវចំណាយអស់ថវិកាច្រើន។ ឧកញ៉ាទាំង៣រូបត្រូវបានគេគោរពកោតសរសើថា​បានរួមចំណែក​ជាមួយរាជរដ្ឋាភិបាល​ក្នុង​ការបរិច្ចាក​ថវិកាកសាង​សមិទ្ធផលជូនជាតិនិងប្រជាជន៕

ប្រភព៖ swiftnewsdaily

17.9K Shares