ម្ចាស់​បទ”ប៊ិះស៊យ”​ល្បី​ធ្លាក់​ខ្លួន​តោកយ៉ាក​ទទួល​ម៉ូតូ​កង់បី​ ឥណ្ឌា​ ពី​សប្បុរសជន​ម្នាក់ ប៉ុន្តែ….

កម្សាន្ត
52 Shares

លោកឃុំ ប៉ុណ្ណាដែត និងភរិយា តំណាងអោយ​បងប្រុស លី ឡាយ បានប្រគល់​កង់បី​ ឥណ្ឌា​ មួយគ្រឿង​ដល់លោក​ បូរ​ វិចិត្រ​ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាព ដែល​អំណោយនោះ គឺ​ជា របស់​​លោក ​ Ly Lay។

ម្ចាស់បទ “ប៊ិះស៊យ”​លោក បូរ វិចិត្រ បាន​ធ្វើ​ឲ្យ​មហាជនជាច្រើនមានការចាប់អារម្មណ៍និង​អាណិត​រូបលោកជាពន់ពេកដោយនឹកស្មានថាតារាចម្រៀងរូបនេះបាត់មុខពីសិល្បៈទៅរស់នៅក្រៅប្រទេសបាត់ទៅហើយមិននឹកស្មានថាធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្តនៅតាមហាងនោះទេ។

បន្ទាប់​ពី​បាន​ដឹង​​ដំណឹង​នេះ​អ្នកនាង យក់ ថិតរដ្ឋា ដែលជាអតីតមិត្តរួមក្រុមរបស់លោក បូរ វិចិត្រ ក៏​បាន​ចេញមុខប្រកាសនៅលើ Facebook ដើម្បីជួយរូបលោក។ ទន្ទឹម​គ្នា​នោះ​ដែរ សប្បុរសជន​ម្នាក់​ឈ្មោះ​ លី ឡាយ បាន​ប្រកាស​ថា និង​ជូន​​ម៉ូតូ​កង់៣​ឯណ្ឌា​១​គ្រឿង​ជូន អតីត​តារា​ចម្រៀង​រូប​នេះ។ មិន​បាន​ប៉ុន្មាន​ផង លោក ឃុំ ប៉ុណ្ណាដែត និង អ្នកយក់ ថិតរដ្ឋា ក៏​បាន​នាំ​​​លោក បូរ វិចិត្រ ទៅ​ទទួល​​ម៉ូតូ​កង់​៣​នោះ​តែ​ម្ដង។

បែប​នេះ​ក្ដី​ថា លោក ហេង ឡុង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថាបនិក​​សមាគម​មិត្ត​សិល្បៈ​​ជួយ​សង្គម ​ហើយ​ធ្លាប់​​បាន​ជួប លោក បូរ វិចិត្រ​ផ្ទាល់ យល់​ឃើញ​ថា អតីត​ម្ចាស់​បទ “ប៊ិះស៊យ”​ មិនអាចបើកបរបានទេ​ លុះត្រាតែមានការព្យាបាលឲ្យសុខភាពត្រឡប់មកធម្មតាវិញសិន។ជា​មួយ​គ្នា​នោះ​ដែរ លោក ហេង ឡុង ក៏​បាន​បន្ថែម​ថា​បើទោះជា លោក បូរ វិចិត្រ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួនដូចសារព័ត៌មានសង្សយ័​ក៏ដោយ ក៏​លោក មិនត្រូវទុកគាត់ចោលដែរ គឺ​លោក កាន់​តែត្រូវជួយ​ស្រោចស្រង់ព្យាបាលរហូតដល់អាចមានសុខភាពធម្មតាឡើងវិញ៕

ម្ចាស់​បទ”ប៊ិះស៊យ”​ល្បី​ធ្លាក់​ខ្លួន​តោកយ៉ាក​ទទួល​ម៉ូតូ​កង់បី​ ឥណ្ឌា​ ពី​សប្បុរសជន​ម្នាក់ ប៉ុន្តែ….
52 Shares