ភ្ជុំបិណ្ឌ​ឆ្នាំ​នេះពលរដ្ឋ​ខេត្ត​ព្រៃវែង​បាន​ទទួល​កាដូ​ធំ ពី​​សម្ដេច​តេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ​ ហ៊ុន សែន ដោយ​បានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មីដែល​ពុំធ្លាប់មាន ហើយ​ផ្លូវ​ពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវ​កៅស៊ូរលោងស្រិល ជា​ផ្លូវ​វៀង​ក្រុង​ព្រៃវែង ដែលប្រែក្លាយដីវាលស្រែទៅជាផ្លូវយុទ្ឋសាស្ត្រសេដ្ឋកិច្ច ចំណែក​ផ្លូវ​បេតុងថ្មី​ស្រឡាង​ជា​ផ្លូវនិគមន៏ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រស្ទើរតែដើរមិនចង់រួច បច្ចុប្បន្ន​ក្លាយ​ជា​ផ្លូវថ្មរឹង​មាំទំ​ហំធំ​ លូន​កាត់កម្រាលព្រំពណ៌បៃតង​ពី​ភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំ​ឈើកាច់នឹងឃុំស្ពឺ ក ស្រុក​បាភ្នំ​ ខេត្ត ព្រៃវែង ។



ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Loading...