បាក់រលំអាគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ អាច​ស្លាប់ និងរបួស ច្រើន​នាក់

ទាន់​ហេតុការណ៍
103 Shares

ក្រុងព្រះសីហនុ-(ដំណឹងបឋម)​អាគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ឡើយ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនោះ៕
ប្រភព៖ លោក huy bunleng














ប្រភព៖ Huy Bunleng

103 Shares