សំដី​ប៉ុន្មាន​ឃ្លា​នេះ ឧកញ៉ា ឌួង ឆាយ​និយាយ​ទៅ​កាន់ ប្ដី​ប្រពន្ធ​​​ទ្រីដាណា..​

ជុំវិញ​ឧកញ៉ា
32 Shares

ថ្មីៗ​នេះ​លោក​ឧកញ៉ា​វ័យ​ក្មេង​ចិត្ត​​ធម៌​ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព ឧកញ៉ា ឌួង ឆាយ បាន​សរសេរ​នៅ​ពាក្យ​​ក្នុង​ចិត្ត ដោយ​សរសើរ ប្ដី​ប្រពន្ធ​​សេដ្ឋី​នី​ទ្រី​ដាណា នៅ​ការ​ខិតខំ តស៊ូ​អត់ធ្មត់​និង​មាន​ភាព​ស្មោះត្រង់ រហូត​ទទួលបានជោគជ័យ។

ផ្អែក​តាម​ផេក Duong Chay ឌួង ឆាយ បាន​សរសេរ​បែប​នេះ​ថា(បងម៉ៅ និងដាណាមកលេងផ្ទះ ដូច​ខ្ញុំ​តែងតែនិយាយចឹងមនុស្សដែលមានការតស៊ូអត់ធ្មត់និងមានភាពស្មោះត្រង់​គឺគង់​តែង​ទទួល​បាន​ជោគជ័យ​ និង​មានអ្នកស្រលាញ់រាប់អាន។ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញពួកគាត់ជោគជ័យ និង​ចេះ​ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គម។​ខ្ញុំចង់​ឃើញពូមីងបងប្អូនចូលរួមជួយ​សង្គម​តាម​លទ្ធភាព និង​សម្ថភាព (​ការជួយសង្គមមិនមែន​សំដៅ​លើ​តែប្រាក់នោះទេ អាច​ជា​ការចូល​រួម​ដោយ​លះបង់កំលាំងកាយចិត្តក្នុងការងារស័គ្រ្មចិត្ត ) បុគ្គល​មួយ​ចំនួនតូចមានមាសប្រាក់ហូរហៀរ​ប៉ុន្តែ​មិនខ្វាយខ្វល់ជួយដល់សង្គមជាតិទាល់តែសោះ

#សង្គមមួយដែលគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នា) ឌួង ឆាយ៕

សំដី​ប៉ុន្មាន​ឃ្លា​នេះ ឧកញ៉ា ឌួង ឆាយ​និយាយ​ទៅ​កាន់ ប្ដី​ប្រពន្ធ​​​ទ្រីដាណា..​
32 Shares