លោក សុក រ៉ាដូ ត្រូវ​បាន​ព្រះ​មហាក្សត្រ​​តែងតាំង ជា​ឧកញ៉ា

ជុំវិញ​ឧកញ៉ា
1.2K Shares

លោក សុក រ៉ាដូ ត្រូវ​បាន​ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ​ប្រោស​ព្រះរាជទាន គោរម​ងារ​ជា​ឧកញ៉ា​​ហើយ កាល​ពី​ថ្ងៃ​ទី២៦ ខែ កញ្ញា​ ឆ្នាំ ២០២០​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​​ឲ្យ​ដឹង​ពី លោក ឧកញ៉ា នួន អក ផុស​លើ​ផេក​ផ្លូវ​ការ​​របស់​លោក​ឧកញ៉ា ប៉ុន្មាន​នាទី​មុន​នេះ។

បន្ទាប់​ពី​មាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី លោក ឧកញ៉ា នួន អក ដែល​ជា​មិត្ត​សម្លាញ់​​ជា​ដៃគូ​​រក​ស៊ី​ជា​មួយ​គ្នា​នោះ គេ​ឃើញ​មាន​​មិត្តភ័ក្ដិ ក៏​ដូច​Fansរបស់​លោក​ឧកញ៉ា បាន​ចូល​រួម អបអរសាទរ​ជា​បន្ត​បន្ទាប់។


លោក ឧកញ៉ា សុក រ៉ាដូ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ខេត្ត ស្វាយរៀង ​ ហើយ​ក៏​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ ខេត្ត ស្វាយរៀង ផង​ដែរ។ មុន​ទទួល​បាន​គោរមងារ​នេះ លោក ឧកញ៉ា តែង​តែ​ជួយ​ដល់​កិច្ចការ​សង្គម​ជា ច្រើន​នា​ពេល​កន្លង​មក។

ជា​មួយ​​នឹង​ការ​ទទួល​បាន​គោរម​ងារ​ដ៍​ឧត្ដុង្គឧត្ដម​​នេះ គេហទំព័រ​ឧកញ៉ាញូស៍ Oknha news ដែល​តែង​តែ​ធ្វើ​ការងារ​​​ផ្សព្វផ្សាយ​គ្រប់​សកម្មភាព​ជា​មួយ​​​ឧកញ៉ា​ទាំង​អស់​នៅ​ក្នុង​ស្រុក​ខ្មែរ គោរព​ជូន​ពរ​លោក​ឧកញ៉ា ព្រម​ទាំង​ក្រុម​គ្រួសារ ជួបប្រទះ​នូវ​​ពុទ្ធពរ​ទាំង៤ប្រការ កុំបីឃ្លៀងឃ្លាត​ឡើយ៕

លោក សុក រ៉ាដូ  ត្រូវ​បាន​ព្រះ​មហាក្សត្រ​​តែងតាំង ជា​ឧកញ៉ា
1.2K Shares