ប្លែក​អារម្មណ៍​​បទ​ចម្រៀង​ថ្មីរបស់ ឆាយ វីរៈយុទ្ធ មួយ​បទ​នេះ​អ្នក​និពន្ធ​រួម​គ្នា​ធ្វើ​រហូត​ដល់​ទៅ​៣នាក់

កម្សាន្ត
155 Shares

កំពូល​តារា​ចម្រៀង លោក ឆាយ វីរៈយុទ្ធ បាន​បញ្ចេញ​បទ​​ថ្មី​មួយ​បទ​ទៀត​ហើយ ដែល​មាន​ចំណង​ជើង​ថា «ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» ដែល​បទ​ចម្រៀង​កំពុង​តែ​ផ្ទុះ និងចាក់ដោត​បេះ​ដូង​យុវវ័យ​​​មួយ​បទ​​នេះ មាន​ការ​ចូល​រួម​ផលិត ដោយ​អ្នក​និពន្ធ​រួម​គ្នា​ធ្វើ​រហូត​ដល់​ទៅ​៣នាក់​ឯណោះ។

តាម​ការ​បង្ហាញ​បទ​«ស្រឡាញ់​គេ​ជា​រឿងអូន ស្រឡាញ់​អូន​ជារឿងបង» ​​និពន្ធ​របៀប​ច្រៀង ដោយ​អ្នកនាង សែ ចាន់ឌី ដែល​ជា ភរិយា​របស់​លោក និពន្ធ​ទំនុកច្រៀង ដោយ Memories និង​អ្នកនិពន្ធ​បទ​ភ្លេង​ម្នាក់ទៀត ។ អ្វី​ដែល​ជា​​ការ​ចាប់​អារម្មណ៍​នោះ ជា​ធម្មតា​បទ​ចម្រៀង​​១បទ ធ្វើ​ឡើង​ត្រឹម​តែ​​​អ្នក​និពន្ធ​២នាក់​ឬ អ្នក​ម្នាក់​ទេ គឺ​អ្នក​និពន្ធ​ទំនុក​ច្រៀង និង អ្នក​​និពន្ធ​មេឡូឌី​ច្រៀងម្នាក់ និងអ្នកនិពន្ធបទភ្លេងម្នាក់ទៀត ប៉ុន្តែ​​សម្រាប់​បទ​ចម្រៀង​១បទ​​នេះ និពន្ធ​រហូត​ដល់​ទៅ​៣នាក់​ឯណោះ ទម្រាំ​ផលិត​មក​សម្រាប់​បម្រើ​អារម្មណ៍​ជូន​ទស្សនិកជន។

បទ​«ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង»​បាន​បង្កប់​អត្ថន័យ​ស្នេហា របស់​បុរស​ម្នាក់​ស្រឡាញ់​គេ​តែ​ម្ខាង ទោះ​បី​ឈឺ​ចាប់យ៉ាងណាក៏ទ្រាំឲ្យតែបានក្បែរកាយពេលគេត្រូវការ រឺមើលគេពីចំងាយក៏សប្បាយ​ចិត្តដែរ។ ជា​មួយ​នឹង​សំនៀង​របស់ លោក ឆាយ វីរៈយុទ្ធ បង្កប់​នៅ​អត្ថន័យ​នៃ​ឈឺ​ចាប់នោះ វា​​ពិត​​ដាស់​​អារម្មណ​ ប្លែក​មួយ ដល់​ប្រិយមិត្ត ដែល​បាន​ស្ដាប់​បទ​ចម្រៀង​នេះ។

ជា​ការ​កត់សម្គាល់ អ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈចម្រៀង បើ​និយាយ​​ពី គូស្នេហ៍​របស់​លោក ឆាយ វីរៈយុទ្ធ គឺ​ដឹង​ថា ភរិយា​របស់​លោក​ជា អ្នក​និពន្ធ​មួយ​រូប​ផង​ដែរ ដោយ​អ្នក​នាង ធ្លាប់​និពន្ធ​បទ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេរ​រូប​នេះ តាំង​តែ មិន​ទាន់​រៀប​ការ​ជា​មួយ​គ្នា​មក​ម្ល៉េះ។

ចង់ដឹងថា បទនេះពីរោះកម្រិតណា សូមប្រិយមិត្តទស្សនា និងស្តាប់ចម្រៀងខាង​ក្រោម​នេះ​ទាំងអស់គ្នា៖

155 Shares