ស្ដាប់​ហើយ​សើច​គ្រប់​គ្នា! សំដី​១ម៉ាត់​របស់ ឧកញ៉ា ម៉ុង ឫទ្ធី ផ្ដាំ​ទៅ​កូន​ចៅ មុន​ចូល​វះកាត់

ជុំវិញ​ឧកញ៉ា

លោក​ ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយ ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍​នឹង​​អស់សំណើច​ជា​ ខ្លាំង មុន​ពេល​លោក​ចូល​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

សូម​ទស្សនា​វីដេអូ​នោះ​ទាំង​អស់​គ្នា៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
https://youtu.be/HwL7NKg31ds

បច្ចុប្បន្ន​ការវះកាត់ របស់​លោកឧញ៉ា បានជោគជ័យ​ហើយ ជា​មួយ​គ្នា​នោះ លោក​ឧកញ៉ា បាន​សរសើរ​នឹង​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​លោក​ជា​ជា​ខ្លាំង។លោក ឧកញ៉ា ម៉ុង ឫទ្ធី បាន​សរសេរ​លើ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា​​​បែប​នេះ​ថា “អរគុណ​ច្រើន​ខ្លាំង​ណាស់ ​ចំពោះ​សាស្ត្រាចារ្យ​ មហាបរិញ្ញា ​គួច​ ហាច​ ព្រម​ទាំង​សហការី​ មន្ទីរ​ពហុព្យាបាល​ សំពៅមាស​ ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​អោយ​រួចចាកផុត​ ពីសេចក្តី​ស្លាប់។ លោក​មហាបរិញ្ញា​មាន​ប្រសាសន៍​ថា​ ​ពេទ្យ​គាត់​សាងសង់​ឡើង​ សម្រាប់​ទទួល​ប្រជាជន​ក្រ និង​មធ្យម​ ដែល​ជិះ​ម៉ូតូ​ឬឡាន​ជជុះ​ទេ​ អ្នក​ធំជាងគេ ​ដែលមកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​របស់​គាត់ ​មានតែ​ឯកឧត្តម​ហ្នឹង​ហើយ​ ខ្ញុំ​សូមវាយ​តម្លៃ​ខ្ពស់ ដល់​សេវាកម្ម​ក៏ដូចជា​សម្ភារឧបករណ៍​ពេទ្យ​​ មិនចាញ់​បរទេស​ប៉ុន្មាន​ទេ​ ។”។