ទឹកភ្លៀងជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានបង្វែរចូលក្នុងបារាយណ៍ ដើម្បីរក្សាទុក

សង្គម​និង​សេដ្ឋកិច្ច

ព្យុះនូលដែលកើតឡើងកាលពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះនៃព្រះរាជាណាចក្រកម្ពុជាទទួលបានទឹកភ្លៀងដ៏ច្រើន។ ខេត្តសៀមរាបក៏ទទួលបានទឹកភ្លៀងជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជាប្រយោជន៍ដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្មរបស់ប្រជាពលរដ្ឋ អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត។
សូមទស្សនារូបភាពមុននិងក្រោយការបញ្ចូលទឹកនៅបារាយណ៍ខាងជើង និងបារាយណ៍ខាងលិច។ សូមអរគុណ

ប្រភព៖ អាជ្ញាធរជាតិអប្សរា