អ៉ិត ជូលីណា សាច់ញាតិ​ ខេរៈ សិរីមន្តOriginal songs លើក​ដំបូង​ហើយ

កម្សាន្ត
92 Shares

កញ្ញា អ៉ិត ជូលីណា ដែល​គេ​តែង​ឃើញ​ច្រៀង​បទ​COVER លើ​ផេក Khemarak Sereymun នៅ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​កន្លង​មក​នោះ ពេល​នេះ​នាង​បាន​ចេញ​បទ​ចម្រៀង Original songs ផ្ទាល់​ខ្លួន​ជា​លើក​ដំបូង​ហើយ​មាន​ចំណង​ជើង​ថា “ចង់ជួបមនុស្សស្មោះ” នាង​ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា គឺ​ជា​សាច់ញាតិ​របស់ កំពូល​តារា​ចម្រៀង ខេរៈ សិរីមន្ត មាន​​​ទេពកោសល្យ​​ខាង​សិល្បៈ​ចម្រៀង​ខ្លាំង​ដែរ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ​សំឡេង កញ្ញា អ៉ិត ជូលីណា ត្រូវ​បាន​គេ​ប្រៀបប្រដូច​ទៅ​នឹង មីង​របស់​នាង គឺ​កញ្ញា ខេមរៈ ស្រីពៅ ដែល​បាន​ស្លាប់​ទៅ​ហើយ​​នោះ។

តាម​ប្រភព​ច្បាស់​ការ​ដែល​សូម​​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ម្ដាយ​របស់ កញ្ញា អ៉ិត ជូលីណា និង​ឪពុក​​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ត្រូវ​ជា​ជីដូនមួយ​នឹងគ្នា។ គ្រួសារ​អ្នក​ទាំង​ពីរ​​ជា​បង​ប្អូន​ស្និទ្ធស្នាល​គ្នា​ខ្លាំង ជារឿយៗ​លើ​ផេក Khemarak Sereymun ដែល​ជា​ផេក​ផ្លូវ​ការ​របស់​លោក តែង​ឃើញ​​ផុស​បទ​ចម្រៀង របស់​ កញ្ញា អ៉ិត ជូលីណា ដែល​នាង​​យក​បទ​ចម្រៀង​ល្បី​មក​COVER​ជា​បន្ត​បន្ទាប់។

ទោះ​បី​ជា អ៉ិត ជូលីណា ធ្លាប់​មាន​ច្រៀង​បទ​COVER​ ជា​ច្រើន​បទ​ក្ដី តែ​នាង​មិន​ធ្លាប់​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​​ឡើយ ពោល​​តារា​ចម្រៀង​ស្រី កំពុងតែ​រៀន​ថ្នាក់​ទី១១​​រូប​នេះ​ទើប​តែ​មាន​​​១បទ​​ប៉ុណ្ណោះ។

បទ”ចង់ជួបមនុស្សស្មោះ” និពន្ធ​បទ​ភ្លេង និង​មេឡូឌី ដោយ​Tono Saki ហ្គីតា​ដោយ ភួង សុភារ័ក្ស និពន្ធ​ទំនុកច្រៀង : សេង សុវណ្ណារា។ បទ​ចម្រៀង​របស់​នាង ចេញ​​ជ្រោក​ក្រោម HIDE officials ។ តាម​ប្រភព​ដដែល​​បាន​និយាយ​ថា HIDE officials ដែល​​ប្រកាន់​គោលជំហរ​​ផលិត​តែ​Original songs បាន​កុងត្រា​ជា​មួយ​ក្មួយ​ស្រី​របស់​កំពូល​តារា​ចម្រៀង​នេះ​រួច​ហើយ នឹង​គ្រោង​​ផលិត​បទ​ចម្រៀង​ឲ្យ​នាង​ជា​​បន្ត​បន្ទាប់​ជា​​​ច្រើន​បទ​បន្ថែម​ទៀត។

ចង់​ដឹង​ថា Original songs ដំបូង​របស់​កញ្ញា អ៉ិត ជូលីណា ពីរោះ​យ៉ាង​ណា​​សូម​​ទស្សនា​នឹង​ស្ដាប់​ទាំង​អស់​គ្នា៕

អ៉ិត ជូលីណា សាច់ញាតិ​ ខេរៈ សិរីមន្តOriginal songs លើក​ដំបូង​ហើយ
92 Shares