ទឹកចិត្តកងទ័ពចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់

សង្គម​និង​សេដ្ឋកិច្ច

បន្ទាយមានជ័យ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ កម្លាំងកងពលតូចថ្មើរជើងលេខ៥១​ចំនួន​១២០​នាក់ រថយន្ត​ចំនួន៩គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ឯក ពៅ លន់ មេបញ្ជាការរង កងពល​តូច​ថ្មើរ​ជើង​លេខ៥១ បន្តចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយ​សហការជាមួយ​កងកំលាំង​កងរាជ​អាវុធ​ហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនិងអាជ្ញាធរមូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK