ផ្សារទំនើបអ៊ីអនម៉លទី៣ ផ្លូវ​៦០​ម៉ែត្​រ បើក​​ការដ្ឋាន​ហើយ ដាក់​ឈ្មោះ​ថា..

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មី​កាមី​ ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញរបើកសម្ពោធការដ្ឋាន ផ្សារទំនើប អីអន​ម៉ល​គម្រោង ទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា(ផ្សារទំនើប អ៊ុអន​ម៉លមានជ័យ) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងផ្សារទំនើបអីអនម៉លទី៣ រ មានទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងផ្សារទំនើបអឺអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏ សំខាន់ នៅក្នុងការជួយជម្រុញ​ដល់​ការ​អភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែល​ជា​តំបន់​មាន​សក្តានុពល​ខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែល​មាន​ភាព​ងាយ​ស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។

គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និង​ផ្ទៃ​ហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និង​ជាគម្រោង​ស្នូល​នៃ​តំបន់​អភិវឌ្ឍន៍​ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ុអនម៉ល ដែល​មានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្ម ផ្សេងៗ ជា​ច្រើន​ទៀត។ ផ្សារទំនើប​អីអនម៉លទី៣​មួយ​នេះគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ។

ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK