ជន​ក្រីក្រ​អត់​មាន​ផ្ទះ​នៅ​មាន​សង្ឃឹម​ហើយ​ឧកញ៉ា ម៉ុង ឬទ្ធី ទទួល​​អំណោយ USD300.000.00 ពី​ក្រុមហ៊ុន​អាតូមី​មក​សង់​ផ្ទះ​ជូន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាល​ពី​រសៀល​ថ្ងៃ​ពុធ​ទី​៧​ ខែ តុលា​ ឆ្នាំ​២០២០ លោក​ឧកញ៉ា ម៉ុង ឬទ្ធី ដែល​ជា​ប្រធាន​សមាគម​ជួយ​ប្រជាជន​កម្ពុជា​(ស.ជ.ប្រ.ក)បាន​ទទួល​អំណោយជាលើកទី១​ពី​ក្រុមហ៊ុន​អាតូមី​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទឹកប្រាក់​ចំនួនUSD300.000.00 (បីរយពាន់ដុល្លារ​សហរដ្ឋអាមេរិក)សម្រាប់យកមក​សាងសង់​លំនៅឋានជូន​ប្រជាជន​ក្រីក្រ​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លំនៅឋាន ដែល​គ្រោង​សាង​សង់​នៅ មាន​ទំហំ​​10m x 12mចំនួន១៨ខ្នង​ ដោយ​ក្នុង​មួយ​ខ្នង​​ស្នាក់​នៅ​បាន​ចំនួន​២គ្រួសារ​សរុប​៣៦គ្រួសារ ក្នុង​នោះ​មាន​សាលា​មត្តេយ្យ​ពីរ​កន្លែង​ផង​ដែ​រ។

តាម​ផែន​ការ​គំរោង​ដែល​ត្រូវ​សាងសង់​នេះមាន២ទីតាំង ដែល​គំរោងទី១មានទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​​កសិ​ទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​(ខេត្ត​កំពង់​ស្ពឺ​)។ គំរោង​ទី​២ភូមិ​អន្លង់​ក្រពើ​ ឃុំតា នៃ​ ស្រុក ព្រៃនប់​ ខេត្ត​ព្រះសីហនុ​(ចុងខាងលិច​ភ្នំបូកគោ​)។

គំរោង​មួយ​​នេះ​ក្រុមហ៊ុន​អាតូមី​ជា​អ្នក​ចំណាយ​ថវិកា​សាងសង់​សំណង់​លំនៅឋាន​ និង​សាលា​មត្តេយ្យ​ ចំណែក​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ជា​អ្នក​ចំណាយ​ថវិកា​ទិញ​ដី​សម្រាប់​សាងសង់​លំនៅឋាន​​ និង​សាលា​មត្តេយ្យ​​ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ទឹក​ ភ្លើង​ ជ្រើសរើ​ស​ប្រជាជន​អោយ​មក​ស្នាក់នៅ​ រក​ការងារ​អោយ​ពួក​គាត់​ធ្វើ​ មើល​ថែរក្សា​សុខទុក្ខ​របស់​ពួកគាត់​ ។

លក្ខខណ្ឌ​ប្រជាជន​ដែល​​អាច​មក​រស់នៅ​ក្នុង​លំនៅឋាន​នេះ​បាន​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូចតទៅ​ មិន​មាន​សិទ្ធិ​លក់​ឬ​បញ្ចាំ​ផ្ទះ​នេះ​ មិន​សែប​គ្រឿង​ស្រវឹង​ គ្រឿង​ញៀន​គ្រប់​ប្រភេទ​ គោរព​ច្បាប់​រដ្ឋ​ជាធរមាន​ ។

កិច្ច​សហប្រតិបត្តិការ​មនុស្សធម៌​នេះ​និង​ត្រូវ​មាន​ជា​បន្តបន្ទាប់​ទៀត​ ដោយ​ផ្តោត​សំខាន់​បំផុត​លើ​វិស័យ​សុខាភិបាល​ ។ ​

ជាទី​បញ្ចប់​ឯកឧត្ដម​បណ្ឌិត​ឧកញ៉ា ម៉ុង ឬទ្ធី ក៏​​​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ផាក​ អគ្គនាយក​ក្រុមហ៊ុន​អាតូមី​ដែល​បាន​​ចំណាយ​ថវិកា​មកជួយ​សាងសង់​លំនៅឋាន​ និង​សាលា​មត្តេយ្យ​ជូន​អោយ​ដល់​ប្រជាជន​កម្ពុជា​នេះ​ ។