T.O.I.C Group ដែលជាក្រុមហ៊ុនប្រជុំដោយឧកញ៉ាជាច្រើនរូបចូលហ៊ុនវិនិយោគជាមួយគ្នា កាលពីថ្ងៃ០៨ ខែ តុលា ឆ្នាំ ២០២០ បាននាំឲ្យអំណោយជាច្រើនទៅជូន ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្ត កំពង់ស្ពឺ ទុកសម្រាប់ចែកជូនដល់ពលរដ្ឋដែលកំពុងខ្វះខាត។

អំណោយទាំងនោះ រួមមាន អង្ករ10តោន និង អំពូលសូឡាចំនួន50ដើម ។ ក្នុងពិធីនោះដែរ ឧកញ៉ា អ៊ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន T.O.I.C Group តំណាងឲ្យលោកឧកញ៉ាទាំង៧រូបទៀត សូមថ្លែងអំណរគុណដល់ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានទទួលស្វាគមន៍ក្រុមហ៊ុនយើងខ្ញុំយ៉ាងកក់ក្ដៅបំផុត ។ លោកឧកញ៉ា សង្ឃឹមថា អំណោយទាំងនោះ នឹងជួយសម្រួលបានខ្លះ ដល់ពលរដ្ឋដែលខ្វះខាតលើទឹកខេត្តកំពង់ស្ពឺនេះ។ ក្នុងនោះដែរលោក ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ក៏ជូនពរ ឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលខេត្តរង ប្រធានមន្ទីរ សហការីទាំងអស់ សូមមានសុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់៕

នេះមិនមែនជាលើកទី១ឡើយ សម្រាប់ការចូលរួមកិច្ចការសង្គម T.O.I.C Group កន្លងមកក្រុមហ៊ុនដែលប្រជុំដោយឧកញ៉ាល្បីៗឈ្មោះបោះទុនរកស៊ីរួមគ្នានោះ បានធ្វើកិច្ចការសប្បុរសជាច្រើនមកហើយ ជាមួយរដ្ឋាភិបាល ។

T.O.I.C Group ជាក្រុមហ៊ុនថ្មីមួយ ត្រូវបានគេដឹងថា មានឧកញ៉ា៨រូបចូលហ៊ុនរកស៊ីជាមួយគ្នា ក្នុងមាន ឧកញ៉ា អ៊ឹង ឃាង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោកឧកញ៉ា នួន អក លោកឧកញ៉ា ហ៊ួត ជា លោកឧកញ៉ា សុក រ៉ាដូ លោកឧកញ៉ា ឡាយ លន់ លោកឧកញ៉ា ម៉េន កានី នឹង លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា។




