ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សំរាម ឧកញ៉ា​ឡេង ណាវ៉ាត្រា ដាក់​កម្លាំង​ក្រុម​គ្រឿងចក្រ​ធ្វើការ​ទាំង​យប់

ជុំវិញ​ឧកញ៉ា
428 Shares

ទោះ​បី​ជា កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ចូល​ធ្វើ​ការ​ប្រមូល​សំរាម​វិញ​​ហើយ​ក្ដី បន្ទាប់​ពី​ធ្វើ​កូដកម្ម បញ្ហា​សំរាម​នៅ​មិន​ទាន់​ប្រមូល​អស់​នៅ​ឡើយ​ទេ ត្បិត​អី​ការ​អាក់ខាន​ប្រមូល​ក្នុង​អំឡុង​​កូដកម្ម​នោះ មាន​រយៈ​ពេល​ច្រើន​ថ្ងៃ។ ក្នុង​ន័យ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សំរាម ដើម្បី​ទី​ក្រុង​ស្អាត លោក ឧកញ៉ា​ឡេង ណាវ៉ាត្រា បាន​ដាក់​កម្លាំង​ក្រុម​គ្រឿងចក្រ​ធ្វើការ​ទាំង​យប់​តែ​ម្ដង ជូន​ពលរដ្ឋ​​ដែល​នៅ​មូលដ្ឋាន​ដែល​លោក​រស់​នៅ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​​Facebookផ្លូវ​ការ​របស់​លោក​ឧកញ៉ា ។

តាម​រយៈ​​​Facebookផ្លូវ​ការ​របស់​លោក​ឧកញ៉ា ​Navatra Leng បាន​សរសេរ​ខ្លឹមសារ​ទាំង​ស្រុង​បែប​នេះ​ថា(ចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប. បាន​ដាក់​កម្លាំង​ក្រុម​គ្រឿងចក្រ បន្តធ្វើការទាំងយប់ ហើយសូមអរគុណក្រុមការងារដែលបន្តធ្វើការទាំងយប់)៕

ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សំរាម ឧកញ៉ា​ឡេង ណាវ៉ាត្រា ដាក់​កម្លាំង​ក្រុម​គ្រឿងចក្រ​ធ្វើការ​ទាំង​យប់
428 Shares