ជា វិបុល​ដឹក​ដៃ​ភរិយា​បោះ​ទុន​រក​ស៊ី​ជា​មួយ​ប្អូន​ប្រុស​បង្កើត ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោម​ទុន​​ច្រើន​ម៉ឺន​ដុល្លារ​

កម្សាន្ត
603 Shares

ទើប​តែ​លាចាក​សិក្ខាបទ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់​តែ​លោក​ ជា វិបុល បាន​ដឹកដៃ​ភរិយា​របស់​ខ្លួន​ទៅ​បើក​សម្ពោធ​គម្រោង​ដីឡូតិ៍​មួយ​កន្លែង​ជា​មួយ​ដៃគូ​ថ្មី ដែល​គេ​​ស្គាល់​ថា ជា​ប្អូន​ប្រុស​បង្កើត​របស់ លោក​ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា។ពិធី​សម្ពោធ​មុខ​ជំនួញ​ថ្មី​ក្រោយ​ទុក​រាប់​សិប​ម៉ឺន ដុល្លារ​​​នេះ បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​​អាទិត្យ ទី ១១ ខែ តុលា កន្លង​មក​នេះ នៅ​ឯ​ទីតាំង​​ដី​ផ្ទាល់​តែ​ម្ដង ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៣ ក្នុង ទឹក​ដី ភូមិ ព្រៃទទឹង ឃុំ ព្រះនិព្វាន ស្រុក គង ពិសី ខេត្ត កំពង់ស្ពឺ ។​

លោក ជា វិបុល បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក បាន​បោះ​ទុន​ប្រាក់​ផ្ទាល់​ខ្លួន​ក្នុង​គម្រោង​លក់​ដីឡូតិ័ ។ ទាំង​នេះ​ក៏​ដោយសារតែ​លោក​​ព្រម​ទាំង​ភរិយា បាន​ធ្វើ​ការ​ងារ​ជា​មួយ លោក ឡេង និមល ច្រើន​លើក​មក​ហើយ ឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​ពិសេស​ដីឡូតិ៍​មាន​​ទីផ្សារ​ខ្លាំង ជា​ឱកាស​មិន​អាច​បង្អង់​យូរ​បាន គួបផ្សំ​ដៃគូ របស់​លោក​ជា​មនុស្ស​ល្អ​យល់​ចិត្ត​គ្នា នឹង​ជា​ក្រុមហ៊ុន​មួយ​មាន​កេរ្តិ៍ឈ្មោះ​ល្អ អតិថិជន​មាន​ទំនុក​ចិត្ត ទើប លោក​ព្រម​ទាំង​ភរិយា បាន​សម្រេច​ចិត្ត ចូលហ៊ុន​រក​ស៊ី​ជា​មួយ​គ្នា​តែ​ម្ដង។

បច្ចុប្បន្ន​​ទីតាំង​គម្រោង​ដីឡូតិ៍ ខាង​លើ ជា​​ទីតាំង​ល្អ​សម្រាប់​បង​ប្អូន​ដែល​បាន​ដីឡូតិ៍​សាងសង់​ផ្ទះ​ស្នាក់​នៅ ឬ​ផ្ទះ​​ជួល​ជា​ដើម​បាន​យ៉ាង​ល្អ​ប្រសើរ ត្បិត​ជុំ​វិញ​ដំបន់ នោះ​ជា​ដំបន់​ប្រកប​ដោយ​សក្ដានុពល ជាប់​ផ្លូវ​ជាតិ មាន​ផ្សារ និង​រោងចក្រ​ជា​ច្រើន។

មុន​ឈាន​ដល់ ការ​ចាប់​ដៃគូ រក​ស៊ី​ជា​មួយ លោក ជា វិបុល នឹង អ្នក​នាង គង់ សុជាតិ នេះ លោក ឡេង និមល បាន​ឱ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​បើក​គម្រោង​ដីឡួតិ៍​​នោះ​ថា ផ្ដើម​ឡើង​​ដោយ​ការ​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​អ្នក​ទាំង​ពី​ជា អាយដល របស់​លោក​ផង​នោះ ក៏​ឈាន​ដល់​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធស្នាល កើត​ចេញ​ជា​មុខ​ជំនួញ​នេះ​ឡើង​តែ​ម្ដង។


ជា​ជំហាន​ដំបូង ប្អូន​ប្រុស របស់​លោក​ឧកញ៉ា​ឡេង ណាវ៉ាត្រា​រូប​នេះ​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​សាក​ល្បី​លើ​ដី​ចំនួន ១០ ហិចតា សិន ប្រសិន​បើ​ជោគជ័យ ពួក​គេ​​នឹង បន្ត​នៅ​មុខ​ជំនួញ​ដីឡូតិ​នេះ ជា​បន្ត​បន្ទាប់​ទៀត។ ក្នុង​ដី​គម្រោង​១០ ហិចតា ត្រូវ​បាន​ពុះ​ចេញ​ជាង១០០០ឡូតិ មាន​ប្រពន្ធ​លូ ទឹក ភ្លើង នឹង សួន​ច្បា​ជា​ដើម ។ ក្នុង​១ឡូត៍ លក់​ចេញ​ចាប់​ពី ជាង​៣៥០០ ដុល្លារ រហូត​ដល់ ជាង​១ម៉ឺន​ដុល្លារ មាន​ការ​បង់​រំលោះ​ត្រឹម​តែ​៨០ ដុល្លារ​ក្នុង​១ខែ​ប៉ុណ្ណោះ គឺ​ពិត​ជា​ងាយ​ស្រួល​សម្រាប់​បងប្អូន​តែ​មាន​ចំណូល​ទាប។ បច្ចុប្បន្ន​គ្រាន់​តែ​ប្រកាស​លក់​ចេញ​នោះ ដី​មួយ​ចំនួន​ធំ​ត្រូវ​បាន អតិថិជន ទិញ​អស់​មួយ​ចំនួន​ធំ​ទៅ​ហើយ។

បន្ទាប់​​ថ្ងៃ​ប្រកាស​នៅ​គម្រោង​ដីឡូតិ៍ ជា​លើក​​ដំបូង​នេះ ​សម្រាប់​អតិថិជន​ដែល​ទិញ​ក្នុង​ពេលនេះ នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ និង មាន​ជូន​នូវ ទូទឹកកក និង ទូរទស្សន៍ ម៉ាស៊ីន​បោក​គក់​ជាដើម ….។



ជា​មួយ​នឹង​ការ​បោះ​ហ៊ុន​រក​ស៊ី​ជា​មួយ​គ្នា​ជំហានដំបូងសម្រាប់លោក ជា វិបុល និង លោក ឡេង និមល បាន​រំពឹងថា គម្រោងដីឡូតិ៍នេះនឹងទទួលបានជោគជ័យ ពីព្រោះ​ទីតាំង​​ដូច​បាន​បញ្ជាក់​ខាង​លើ អី​ចាំង វា​ជា​កន្លែង​រស់​នៅ​ប្រកប​ដោយសក្តានុពល ជាប់ផ្លូវជាតិ មានផ្សារ និង​រោងចក្រជាច្រើន ។

លោក ឡេង និមល ​ក៏​ដូច​ជា លោក ជា​វិបុល មិន​បាន​បញ្ជាក់​អំពី​ទឹកប្រាក់​ដែល​ពួក​គេ​បាន​បោះទុន​នៅ​លើ​គម្រោង​ដីឡូតិ៍ ១០ ហិចតា​នោះ​ទេ ដោយ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ បង្ហើប​យ៉ាង​ខ្លី​ថា​ គឺ​ច្រើន​គួរ​សម​​ប្រសិន​បើ​គិត​លើ​ទីផ្សារ​បច្ចុប្បន្ន​ដី​លើ​​តំបន់​នេះ ​ហើយ​ក្នុង​នោះ​អ្នក​ទាំង​ពីរ​បាន​ ចូល​ហ៊ុន​គ្នា​ម្នាក់​ពាក់​កណ្ដាល ​៕

ជា វិបុល​ដឹក​ដៃ​ភរិយា​បោះ​ទុន​រក​ស៊ី​ជា​មួយ​ប្អូន​ប្រុស​បង្កើត ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោម​ទុន​​ច្រើន​ម៉ឺន​ដុល្លារ​
603 Shares