បង​​បង្កើត​ឧកញ៉ា​ឡេង ណាវ៉ាត្រា ដែល​មាន​​គោរមងារ​ជា​ឧកញ៉ា​ដែរ​​នោះ ឧបត្ថម្ភ​ ៥.០០០ដុល្លារ ជូន​​អាជ្ញាធរ​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់

ជុំវិញ​ឧកញ៉ា
620 Shares

មុន​នេះ​បន្តិច​លោក ហេង ឡុង ដែល​ជា​បង​ប្អូន​ធម៌ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ផុស​​ផេក​ផ្លូវ​ការ​របស់​លោក​ថា បង​ប្រុស​បង្កើត​ឧកញ៉ា​ឡេង ណាវ៉ាត្រា ដែល​មាន​​គោរមងារ​ជា​ឧកញ៉ា​ដូច​គ្នា​នោះ ឧបត្ថម្ភ​ ៥.០០០ដុល្លា ជូន​​អាជ្ញាធរ​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់។

បង​ប្រុស​បង្កើត​របស់ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា រូប​នេះ​ត្រូវ​បាន​​លោក ហេង ឡុង ប្រាប់​ឲ្យ​ដឹង​ថា​មាន​ឈ្មោះ ឧកញ៉ា ឡេង ប្រុស ជា​ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស។

ផេក​ផ្លូវ​ការ​របស់​លោក​ហេង​ឡុង ប្រ​ធាន​សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាន​សរសេរ​មាន​ខ្លឹមសារ​ទាំង​ស្រុង​បែប​នេះ​ថា( សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លា ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង។

សូមជូនពរដល់ប្អូនឧកញ៉ា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព)


បង​​បង្កើត​ឧកញ៉ា​ឡេង ណាវ៉ាត្រា ដែល​មាន​​គោរមងារ​ជា​ឧកញ៉ា​ដែរ​​នោះ ឧបត្ថម្ភ​ ៥.០០០ដុល្លារ ជូន​​អាជ្ញាធរ​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់
620 Shares