ថៅកែ​ពេជ្រ ទ្រី​ ដាណា ប្រកាស​ត្រៀម​​ប្រាក់​១០ទៅ​២០​ ម៉ឺន​ដុល្លារ​​សំរាប់​ជួយ​ជន​​រងគ្រោះ​ដោយ​ទឹកជំនន់

សង្គម​និង​សេដ្ឋកិច្ច
150 Shares

បន្ទាប់​ពី​បាន​ឃើញ​ពី​ទុក្ខ​លំបាក ប្រជាជន​​ជន​​រងគ្រោះ​ដោយ​ទឹកជំនន់​ ថៅកែ​ពេជ្រ ទ្រី​ ដាណា បាន​ប្រកាស​លើ​ផេក​ផ្ទាល់​ខ្លួន​ថា អ្នក​នាង​និង​ត្រៀមថវិកា​ចំនួន​10,0000$​ទៅ​20,0000$​ក្នុង​ការ​ជួយ​សង្គ្រោះ បងប្អូន​ដែល​កំពុង​តែ​ជួប​ទុក្ខ។

កាល​ពី​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា និងស្វាមី បាន​យក​អំណោយ​ផ្ទាល់​ខ្លួន​ ទៅ​ប្រគល់​ជូន ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំ​នន់ សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ ជាង​មួយ​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក។ ក្នុង​នោះ​មាន​អង្ករ​ចំនួន១០តោន ត្រីខ​កំប៉ុង​ចំនួ​ន៥០កេសធំ​ទឹកស៊ីអ៊ីវ​ចំនួន៥០០យួរ​មី​ចំនួន៦០កេសធំ។

ជា​មួយ​គ្នា​នោះ​ដែរ លោក​ឧកញ៉ា ទ្រី ភាព និង​លោក​ជំទាវ ក៏​បាន​នាំ​ឲ្យ​យក​អំណោយ​ជូន ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដូច​គ្នា មាន​​​ថវិកា​​ចំនួន​៦​លាន​រៀល​អង្ករ​ចំនួន២០តោន​មី​ចំនួន១៥០កេសធំ​ត្រីខកំប៉ុង​ចំនួន៥០កេសធំ។


ជា​មួយ នឹង​ការ​ទទួល នូវ​អំណោយ ឯកឧត្ដម ម៉ៅ ធនិន ជំនួស​មុខ​ឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏​បាន​​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​ប្រជាពលរដ្ឋ ​ដែល​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​ខេត្ត​ពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ​កុំ​បីឃ្លៀងឃ្លាតឡើយ ៕

150 Shares