សម្ដេចតេជោ៖ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៣ ខែ តុលា ២០២០ នេះ ថវិការទទួលបាន១លានដុល្លារ

ជុំវិញ​ឧកញ៉ា
9 Shares

មុន​នេះ​​បន្តិច​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៣ ខែ តុលា ២០២០នេះ ថវិការទទួលបាន១លានដុល្លារ​ហើយ។

ផេក​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​Samdech Hun Sen, Cambodian Prime Ministe បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា “ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម

ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង

ដែលកំពុងកើតមាននៅក្នុងប្រទេស។

គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០

នេះថវិការទទួលបាន១លានដុល្លារដែល

ក្នុងនោះ៖

១.លោកឧកញាគិត ម៉េងនិងលោកជំទាវ

ម៉ៅ ចំណាន២០មុឺនដុល្លារ។

២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។

៣.លោកឧកញាថៃ ជាហួតក្រុហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។

៤.លោកឧកញាដួង ឆាយនិងលោកជំទាវដេត ម៉ាលីណា១០មុឺនដុល្លារ

៥.លោកជំទាវឧកញាង៉ូវ ម៉ុចនិងលោក

ឧកញាង៉ូវ ស្រ៊ុន១០មុឺនដុល្លារ។

៦.លោកឧកញាថោង សារ៉ាតនិងលោក

ជំទាវទាវ ធីតា១០មុឺនដុល្លារ។

ថវិការដែលសប្បុរសជនចូលរួមនេះនិង

ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយះ

គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ

មហន្តរាយ។

ក្នុងករណីយមានសប្បុរសជនចង់ចូលរួម

បន្ថែមទៀតសូមទាក់ទងលោក

សេង ទៀងរដ្ឋលេខាធិការទីស្តីការ

គណៈរដ្ឋមន្ត្រី។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕”

9 Shares