ផែន​ការ​ថ្មី ឧកញ៉ា ហ៊ួត ជា គ្រោង​​ពង្រីក​សាខា​បន្ថែម​រហូត​ដល់ ១៥០​សាខា​ទូទាំង​ប្រទេស

ជុំវិញ​ឧកញ៉ា
933 Shares

ការ​ថ្លែង​បែប​នេះ គ្រា​ដែល​​លោក ឧកញ៉ា ហ៊ួត បាន​ចូល​មហារពិធីជួបជុំក្រុមគ្រួសារ ហ៊ួត ជា ប្រចាំឆ្នាំ២០២០ ទូទាំងប្រទេស​កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០​កន្លង​ទៅ។



ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីដ៏ធំមួយ ដោយមានការជួបជុំពីសំណាក់ សាខាទូទាំងប្រទេស អគ្គនាយក គណគ្រប់គ្រង និងបុគ្គលិកហ៊ួត ជា ដ៏សែនឧឡារឹកបំផុត ដើម្បីចែករំលែក និងបង្កើនភាពស្និតស្នាលកាន់តែល្អបំផុតកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។



លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងថា សម្រាប់ការបន្តរចែកចាយសម្ភារៈសំណង់ បន្ទាប់ពីជំងឺកូវិដ ១៩ បានស្ងប់ស្ងាត់ទៅវិញ ក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាល សម្រាប់សាខា ដែលបានបើកជាយូរ និងសាខាដែលទើបតែបង្កើតថ្មី ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម មានចំណេះដឹងខ្ពង់ខ្ពស់ វិជ្ជាជីវៈគ្រប់គ្រងបុគ្គលិក ជាសហគ្រិនភាព នាំយកមកបង្ហាញសាខារបស់ខ្លួនពីរបៀបធ្វើអាជិវកម្មដោយភាពទទួលខុសត្រូវ ស្មោះត្រង់ និងភាពច្នៃប្រឌិត ដើម្បីភាពជោគជ័យដ៏យូរអង្វែង។ លោកក៏បានមានប្រសាសន៍ថា ក្រុមហ៊ុន នឹងពង្រីកសាខាបន្ថែមរហូតដល់ ១៥០ សាខាទូទាំងប្រទេស ក្នុងឆ្នាំ២០២០។

933 Shares