រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសថា នៅម៉ោង ៤ល្ងាចនេះក្រុងច្បារមនទាំងមូលជន់លិចខ្លាំង

Uncategorized សង្គម​និង​សេដ្ឋកិច្ច
217 Shares

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលគឺនៅម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។


លោកបានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាប ជូនពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបថានៅ២ម៉ោងទៀត (ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូល ហើយនិងស្រុកសំរោងទងមួយចំណែក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមពុកម៉ែមាមីងបងប្អូន ដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ»។


សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសថា នៅម៉ោង ៤ល្ងាចនេះក្រុងច្បារមនទាំងមូលជន់លិចខ្លាំង
217 Shares