ឧកញ៉ា ប៊ុន រតនានាំ​យកអំណោយ​អង្ករចំនួន១០តោន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាល​ព្រឹកថ្ងៃព្រហស្បតិ៍ទី 15 ខែតុលាឆ្នាំ 2020 លោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និងឃ្លាំងទិញលក់រថយន្ត អេសអូតូ ​ខេមបូឌា បាននាំយកអំណោយ ជាអង្ករចំនួន១០តោន ជូន​រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប៊ុន រតនា បានឱ្យដឹងថា អង្ករទាំង១០តោន បានទិញពីរោងម៉ាស៊ីនផ្ទាល់ រួច​ច្រក​ចូល​ក្នុង​ការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់ ២៥គីឡូក្រាម ដើម្បីងាយស្រួល ក្នុង​ការយក​ទៅចែក​ជូន​ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែងថ្ងៃនេះ ដោយ​មើល​ឃើញ​ពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេស​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះទឹកជំនន់ លោកឧកញ៉ាក៏បានឆ្លើយតប និង​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ភ្លាមៗ​តែម្តង។​

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា ប៊ុន រតនា​(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និង​ឃ្លាំងទិញលក់រថយន្ត អេសអូតូ ខេមបូឌា ដែលមានទឹកចិត្តគិតគូ និងយកចិត្តទុកដាក់ ដល់ការងារ​សង្គម​គ្រប់​ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា និងលោកជំទាវ ស​បញ្ជាក់​​ឱ្យ​ឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេស​ជាមួយរដ្ឋបាល​សាលា​ខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជា​សក្ខីភាព​ស្រាប់​។


គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើ​ឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និង​រង​ប៉ះពាល់​​ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាល​ឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕

ដោយ ស៊ីន ខ្វាន់ ថៃ
ប្រភព៖ANN Hot News