អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
29 Shares

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីគ្រុប បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។

រាជធានីភ្នំពេញក៏ជាទីតាំងមួយដែលកំពុងរងការជន់លិចធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនិងទឹកធ្លាក់មកពីភ្នំឱរ៉ាល់ផងដែរ។ 

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ខណ្ឌចំនួន៣និងសង្កាត់ចំនួន១៣។ប៉ះពាល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារហើយប្រជាពលរដ្ឋជាង១ពាន់គ្រួសារត្រូវបានជម្លៀសពីផ្ទះសម្បែង។

សូមបញ្ជាប់ថា៖អ្នកឧកញ៉ាហុងពីវក៏បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដើម្បីចូលរួមដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាលដោយសារជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។

29 Shares