មិន​បង្អង់​យូរ ឧកញ៉ា ប៊ុន រតនា ង្កើត​​«មូលនិធិជួយ​ ជនរងគ្រោះ»

ជុំវិញ​ឧកញ៉ា
135 Shares

បន្ទាប់​ពី​​បាន​ចុះ​​ជួយ​ប្រជាពលរដ្ឋ​ជា​ច្រើន រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​ ទទួល​បាន​ការ​កោតសរសើរ​ជា​ខ្លាំង​ពី​មហាជន​មក​​នោះ ព្រម​ទាំង​មាន​ការ​ជំរុញ​ពី​មិត្ត​ភក្តិ​ ពេល​នេះ​លោក ឧកញ៉ា ប៊ុន រតនា (សេម) បាន​សម្រេច​​បង្កើត​មូលនិធិ​​ផ្ទាល់​ខ្លួន​មួយ​​ហើយ ដែល​មាន​ឈ្មោះ​ថា​«មូលនិធិ​ជួយ​ជន​រង​គ្រោះ»។ ​ក្នុង​គោល​ដៅ​ប្រមែប្រមូល​​ថវិកា​ពី​សប្បុរសជន បូក​ជា​មួយ​​ថវិកា​​លោក​ឧកញ៉ា​ផ្ទាល់ ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​ក្រីក្រ ​ពិសេស​​គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ចំពោះ​​មុខ​តែ​ម្ដង។

លោក ឧកញ៉ា ប៊ុន រតនា (សេម) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំឲ្យ​លោក​បង្កើត «មូលនិធិ​ជួយ​ជន​រង​គ្រោះ» ក៏​ព្រោះ​តែ​មាន​ការ​ជំរុញ​ពី មិត្តភ័ក្ដិ បង​ប្អូន​ដៃគូ​រកស៊ី​ គួប​ផ្សំ​ខ្លួន​លោក​ឧកញ៉ា​ផ្ទាល់​ជា មនុស្ស​​​ម្នាក់ ​ចូល​ចិត្ត​ធ្វើ​កិច្ចការ​សប្បុរសធម៌​នេះ​ផង​នោះ​ ទើប សម្រេច​បង្កើត​ឡើង​តែ​ម្ដង។

លោក​ថា គ្រាន់​តែ​ប្រកាស​ភ្លាម ឃើញ​មាន​សប្បុរសជន​ជា​ច្រើន​បាន​ចូល​រួម​ជា​បន្ត​បន្ទាប់ ហើយ​នៅ​ផេក​​របស់​លោក​​ឧកញ៉ា ឃើញ​មាន​អ្នក​ចូល​រួម​ជួយ ព្រម​ទាំង​ផុស​ថ្លែង​អំណរគុណ ជា​បន្ត​បន្ទាប់។

សូម​បញ្ជាក់​ផង​ដែរ​​ កាល​ពី​ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ លោក​ឧកញ៉ា ប៊ុន រតនា(សេម) និង​លោក​ជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និង​ឃ្លាំង​ទិញ​លក់​រថយន្ត អេសអូតូ ​ខេមបូឌា​ បាននាំ​យក​អង្ករចំនួន ១០​តោន​ជូន​ដល់ឯកឧត្តម ម៉ៅ ធនិន អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត ពោធិ៍សាត់ ហើយ​ក៏​បាន​ចូលរួម​ជា​មួយ​ឯកឧត្តម និង​ឯកឧត្តម ឌី វិជ្ជា ព្រម​ទាំង​ក្រុម​ការងារ​សហភាព​សហព័ន្ធយុវជន ក្រុម​ការងារ​សាលា​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ ​ចុះ​ចែក​ដោយ​ផ្ទាល់​ជូន​ដល់​ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាច្រើនពាន់គ្រួសារ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។

ទទឹម​នឹង​ការ​ប្រកាស បង្កើត​«មូលនិធិ​ជួយ​ជន​រង​គ្រោះ» លោក ឧកញ៉ា ​ក៏​​សូម​អំពាវនាវដល់​ពុក​ម៉ែ​បងប្អូន​ជន​រួម​ជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ជួយ​ចូល​រួម​ជា​មួយ​​លោក​ឧកញ៉ា​ តាម​​រយៈ៖

-ABA: 001 142 816 (BUN RATANA)

-ACLEDA ទាន់ចិត្ត: 1135 6761 4 (BUN RATANA)

-Wing លេខទូរសព្ទ: 010 330 011 – 090 330 011៕

135 Shares