សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ៖ ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្ន

Uncategorized សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះមានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ដោយមានផ្ទះចំនួន៤,៩៦៥ខ្នងជន់លិចនិងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ(ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ 

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា “ទោះជាអំណោយនេះតិចក្តីច្រើនក្តីនេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។”

អំណោយសម្តេចតេជោ ហ៊ុន សែន ដែលជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣,៣៨៤គ្រួសារក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១(មុង១ភួយ១ខ្នើយ១កន្ទេល១), ថវិកា៥ម៉ឺនរៀល។ 

ជាមួយគ្នានោះដែរ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ(១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាន១០០លានរៀលផងដែរ៕