ឧកញ៉ាណា​ខ្លះ ​ផ្ញើ​​សាររំលែក​ទុក្ខ​ដល់​​ក្រុម​គ្រួសារ​អ្នក​ស្លាប់ ដោយ​បាក់អាគារនៅព្រះសីហនុ​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ករណី​គ្រោះថ្នាក់​បាក់រលំ​អាគារ​នៅខេត្តព្រះសីហនុ​​​បាន​ធ្វើ​ឱ្យ​​មហាជនជាច្រើនមាន​ការ​ភ្ញាក់ផ្អើល និង​តក់​ស្លុតជាខ្លាំង។ ទន្ទឹម​គ្នា​នោះយើងសង្កេត​ឃើញ​ប្រជាពលរដ្ឋខ្មែរជាច្រើន​បាន​ផ្ញើសាររំលែក​ទុក្ខចំពោះ​ក្រុម​​គ្រួសារជនរង​គ្រោះ។ ដោយឡែក​ឧកញ៉ា​មួយចំនួន​​បានផ្ញើសារ​រំលែក​ទុក្ខដ់ល់​ក្រុម​គ្រួសារជនរង​គ្រោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ទៀ វិចិត្រ​

” ខ្ញុំពិតជាសោកស្តាយនឹងនិយាយមិនចេញនោះទេ…អាណិតកម្មករពេកក្រៃ មិនដឹងថាប្រពន្ធកូននៅស្រុកយំខ្លាំងប៉ុណ្ណាទេ…៚ RIP “

ឧកញ៉ា ឡេង ណាវ៉ាត្រា

បងប្អូនដែលជាប់នៅក្នុងអាគារបាក់នៅកំពង់សោម ភាគច្រើនសុទ្ធតែអ្នកភូមិខ្ញុំ និងជាប់ផ្ទះរបងផ្ទះខ្ញុំ ខ្ញុំពិតជារន្ធត់ចិត្តពេលឮដំណឹងនេះ សូមព្រះតាមថែរក្សា កុំឲ្យពួកគាត់មានរឿងអី ។ ហើយម្យ៉ាងទៀត សម្រាប់បងប្អូនដែលខ្វះខាត និងបានទៅរង់ចាំទទួល ស្វែងរក បងប្អូនដែលបាត់ខ្លួន រាល់ការចំណាយការហូបចុកការស្នាក់នៅ និងការចំណាយផ្សេងៗ ចំនួន8លានរៀល សូមមកទទួលទទួលប្រាក់បងឡេង ប្រុសតាមរយៈប្អូន ឈុនរស្មី ដែលនៅកំពង់សោមនោះស្រាប់ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ឆេង ចន្ថា ធ្លាប់ដាក់ប្រកៃត្រី ឆ្លុះត្រី ជា មួយគ្នា រត់យំពេញវាលស្រែខ្លាចខ្មោចលងជា ពូសឹម មន ធ្លាប់ លេងបាល់ទះជាមួយពូ ឆុនធាន ឪពុកពីការភ្នែក ជាដៃគូរុតត្រីនៅ ជាមួយខ្ញុំ 😭😭😭😭😭😭😭

ឧកញ៉ា ឌួង ឆាយ

” អាណិតអាសូរជាពន់ពេកគ្មានពាក្យនឹងថ្លែង។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសពផង 🙏 “