ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលការកោតសរសើរសកម្មភាពមនុស្សធម៌ ពីទេសរដ្ឋមន្ត្រី គន់ គីម

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីបានបរិច្ចាគថវិការ រហូតទៅដល់ ៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកនេះ អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍ចំពោះដំណើររបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងជាថៅកែផលិតកម្ម ហ្កាឡាក់ស៊ី ណាវ៉ាត្រា​ព្រមទាំងតារាចម្រៀងល្បីនៅក្នុងផលិតកម្ម។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀងល្បីៗក្នុងផលិតរបស់លោកមានដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកុមារី អ៊ុក សុវណ្ណារី នៅព្រឹកថ្ងៃនេះ បានធ្វើដំណើរចុះមកស្រុកមង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងអាហារហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិច។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកកាយវិការរបស់ឧកញ៉ា មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា “ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ។

តាមរយៈបទសម្ភាសន៍ផ្ទាល់ជាមួយ Fresh News ក្នុងពេលចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋ លោកឧកញ៉ា ឡេង ណាវ៉ាត្រា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។

លោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។