មាន​សង្ឃឹម​​ហើយ ឧកញ៉ា ស្រី ចាន់ថន ប្រកាស​ជួយ​ចេញ​ថ្លៃ​ព្យាបាល​កីឡាករ មឿន សុខហ៊ុច ដែល​រង​របួស​បាក​ជើង ទាំង​អស់

ជុំវិញ​ឧកញ៉ា

មុន​នេះ​​បន្តិច លោក​ឧកញ៉ា ចិត្តធម៌​ស្រី ចាន់ថន បាន​ប្រកាស​លើក​ផេក​ផ្លូវ​របស់​លោក​ឧកញ៉ា​ថា លោក​នឹង​ចេញ​ថ្លៃ​ព្យាបាល​កីឡាករ មឿន សុខហ៊ុច ដែល​រង​របួស​បាក​ជើង ទាំង​អស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផេកJet Man ដែល​គេ​ស្គាល់​ថា​ជា ផេក​​របស់ លោក​ឧកញ៉ា ស្រី ចាន់​​ថន បាន​សរសេរ​​បែប​នេះ​ថា​”ប្អូន មឿន សុខហ៊ុច រងរបួសបាកជើង ព្រមទាំងជំពាក់ធនាគារទៀត បង​នឹង​រាប​រង​ចេញ​ថ្ងៃ​ព្យាបាល​ទាំងអស់ ដល់​ប្អូន” ។ បន្ថែម​លើ​នេះ លោក​ឧកញ៉ា បាន​បញ្ជាក់​ជា​មួយ​គេហទំព័រ ឧកញ៉ាញូស៍Oknha.news​ថា ពេក​នេះ ​ក្រុម​គ្រួសា​កីឡាករ មឿន សុខហ៊ុច កំពុង​ដឹក​​យក​ទៅ​ពេទ្យ ចំពោះ​ថ្លៃ​ព្យាបាល​អស់​ចំនួន​ប៉ុន្មាន លោក​ឧកញ៉ា មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​អស់​ចំនួន​ប៉ុន្មាន​ក៏​លោក​ឧកញ៉ា​ចេញ​ឲ្យ​ដែរ ចំពោះ​ថ្លៃ​​កីឡាករ​រូប​នេះ ជំពាក់​ធនាគារ លោក​ឧកញ៉ា សូម​មិន​លូកដៃ​ឡើយ៕​​