ឧកញ៉ា អុឹង ឃាង រួមជាមួយឧកញ៉ា ៧រូបទៀត នាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្រុងប៉ោយប៉ែត

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្ដម​ ដួង​ តារា​ ជំនួយការ​ផ្ទាល់​ សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​ ឲ្យ​ខ្ញុំ​បាទ​និង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ទាំង​៨រូប​ ចុះ​ជួយ​និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ ជាង​ ១០០០គ្រួសារ​ ចំណាយ​ថវិកា​ប្រមាណ​៨០០០០ដុល្លារ​ ចុះ​ចែក​ជូន​ថ្ងៃ​ទី​២៣,១០,២០២០។ នេះជាសាររបស់ឧកញ៉ា​ អុឹង​ ឃាង​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ T.O.I.C Group និងជាទីប្រឹក្សា​សភាព​ពាណិជ្ជកម្ម​កម្ពុជា នៅលើបណ្តាញសង្គមរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា “ ខ្ញុំសូមអរគុណប្អូនៗឧកញ៉ាសប្បុរទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវអង្ករ ត្រីខ មី តង់កៅស៊ូ តាមរយៈខ្ញុំ ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់តាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ពិតណាស់ ខ្មែរកាន់តែរឹងមាំ ព្រោះខ្មែរចេះរួបរួមសាមគ្គីជួយគ្នាគ្រប់កាលៈទេសៈក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។

លោកឧកញ៉ា អុឹង ឃាង បានបង្ហាញសមាសភាពចូលរួមចុះជួយប្រជាពលរដ្ឋរងគ្រោះនៅក្រុងប៉ោយប៉ែតរួមមាន៖
​1/​ ឧកញ៉ា​ អុឹង​ ឃាង​ ទីប្រឹក្សា​សភាព​ពាណិជ្ជកម្ម​កម្ពុជា​ ​នឹង​ជា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ T.O.I.C​ Group
2/​ ឧកញ៉ា​ ហួត​ ជា​​ ទី​ប្រឹក្សា​សភា​ពាណិជ្ជកម្ម​កម្ពុជា​
3/​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ សមាជិក​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​
4/​ ឧកញ៉ា​ ឡាយ​ លន់​ ទីប្រឹក្សា​សភាព​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​
5/​ ឧកញ៉ា​ ចាង​ ជីវិញ​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កោះកុង​
6/​ ឧកញ៉ា​ សុក​ រ៉ាដូ​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​​និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង​
7/​ ឧកញ៉ា​ ម៉េន​ កានី​ ម្ចាស់​បុរី​ GM
8/​ ឧកញ៉ា​ នួន​ អក​ ម្ចាស់​ រីសត​កំពត​ឋានសួគ៌​
ឯកឧត្តមបានបន្តទៀតថា៖ “យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង”៕