សាស្រ្តាចារ្យ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿត៖ ៥ ចំណុចដែលនាំឲ្យជោគជ័យ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

កុំយកភាពបរាជ័យមកដាក់មុខ បើអ្នកយកភាពបរាជ័យមកដាក់មុខនេះជាការគិតខុស ប្រសាសន៍លោកសាស្រ្តាចារ្យបណ្ឌិត ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកី់ឡា ថ្លែងក្នុងវេទិកាភាពជាអ្នកដឹកនាំឆ្នាំ២០១៩។ ត្រូវគិតម្តងហើយម្តងទៀតមុននឹងគិតថា យកលេសនៃការបរាជ័យមកដាក់ជាបញ្ហាប្រឈម រួចបង្អាក់ដំណើរឆ្ពោះរកភាពជោគជ័សម្រាប់ខ្លួនឯង។ ការគិតដូច្នេះ ប្រាកដជាគ្មានថ្ងៃទទួលបាននូវភាពជោគជ័យបាននោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកសាស្រ្តាចារ្យមានប្រសាសន៍ថា៖ “ ត្រូវប្តេជ្ញាចិត្តថា ខ្ញុំធ្វើបាន ខ្ញុំធ្វើបាន មិនមែនអាចទៀត ហើយកុំថាបែបទៅមិនរួច អស់សង្ឃឹម អត់លុយ ពេលតិចណាស់ បើការណាយកភាពបរាជ័យមកដាក់អត់ទេ គឺជាការយល់ខុស ចឹងត្រូវតែខ្ញុំធ្វើបាន ខ្ញុំធ្វើកើត”។ គិតវិជ្ជមាន តាំងចិត្តយកភាពជោគ័យមកដាក់ក្នុងជីវិតឲ្យបាន កុំអស់សង្ឃឹម កុំថាទៅមិនរួច គេគ្រប់គ្នាទៅបាន ហេតុដូចម្តេចបានជាយើងទៅមិនរួច ត្រូវតាំងចិត្តថា ខ្ញុំធ្វើបាន។

លោកសាស្រ្តាចារ្យបន្ថែមថា៖តាមការសិក្សាស្រាវជ្រាវនិងបទពិសោធលោកមាន៥ចំណុចដែលនាំឲ្យជោគជ័យដូចខាងក្រោម៖

១.ឆន្ទៈរស់នៅត្រូវមានក្តីស្រមៃបំណងប្រាថ្នាមានក្តីសុបិនឲ្យខ្ពស់។

២.ការប្តេចជ្ញាចិត្តកម្រិតខ្ពស់ 

មានសុបិនមានមហិច្ឆតាខ្ពស់ត្រូវមានការប្តេជ្ញាចិត្តឲ្យខ្ពស់។

៣.សមត្ថភាព 

សមត្ថភាពជាយានដឹកជឹញ្ជួនឆន្ទៈការសម្រេចចិត្តឲ្យបានជោគជ័យ។

៤.ឪកាស 

កុំឲ្យឪកាសកន្លងហួសកុំចាំឪកាសត្រូវបង្កើតឪកាសឪកាសវាមិនមានច្រើនទេសម្រាប់ជីវិត។

៥.ការចូលរួម

ឪកាសសមត្ថភាពការតាំងចិត្តខ្ពស់មានឆន្ទៈហើយត្រូវតែមានការចូលរួមគ្រប់សកម្មភាពព្រោះមនុស្ស១០០នាក់គំនិតខុសគ្នាទាំង១០០។ 

អត្ថបទ៖ ឧកញ៉ាក្បាលកោះ