លោក​ គួច​ ចំរើន ជំនួស លោក​ យន្ត​ មីន​ ចំណែក ​លោក គន់ គីម ជំនួស ឯកឧត្ដម ​ញឹម វណ្ណដា

ទាន់​ហេតុការណ៍ សង្គម​និង​សេដ្ឋកិច្ច
97 Shares

ប្រភព​ច្បាស់​ការ៖ តែងតាំងឯកឧត្ដម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ។ លោក​ គួច​ ចំរេីន​ អភិបាលខេត្តកំពង់ចាម​ មកជំនួស​ លោក​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ ដែលសុំលាលែងពីមុខតំណែង​ ។

តាម​រយៈ ផេក​សម្ដេច មុន​នេះ “ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើ ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់ កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យក
ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ
វិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ
យុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូល
កាន់តំណែង។ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការ ទទួលខុសត្រូវនិងភូតភរ៕”





97 Shares