ផ្អើល​ខេត្ត​បន្ទាយមានជ័យ ឧកញ៉ា​ទាំង​៨រូប​នេះ​​ចុះ​​ចែក​អំណោយ​ជូន​ពលរដ្ឋ​ព្រឹក​មិញ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បន្ទាយមានជ័យ៖ ដោយ​អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា, ក្រុមលោកឧកញ៉ាវ័យក្មេងពោពេញដោយបេះដូង​មនុស្សធម៌​​ទាំង៨​រូប​​នៅ​ព្រឹក​​ថ្ងៃ​ទី២៣ ខែ តុលា ឆ្នាំ ២០២០ នេះ​បាន​នាំយកអំណោយមក​ចែក​ជូន​ពលរដ្ឋរងគ្រោះដោយ​ទឹកជំនន់​​១,០០០គ្រួសា ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​លើក​ឡើង ពី​លោក ឧកញ៉ា ហ៊ួត ជា អំណោយ​ទាំង​នោះ​​សរុប​ជា​ទឹក​ប្រាក់​80000$​ ដោយ​ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និង​ថវិកា​មួយ​ចំនួន។


ក្រុម​លោក​ឧកញ៉ាវ័យក្មេងទាំង៨រូប​នៃ​ក្រុម​ហ៊ុនT.O.I.C Group នោះ​រួម​មាន៖

១- ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group។

២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។

៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប។

៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកោះកុង។

៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ និងជាប្រធាន​សភាពាណិជ្ជកម្ម​ខេត្តស្វាយ​រៀង​។

៧- ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM។

៨- ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។


យោងតាមប្រសាសន៍របស់លោកឧកញ៉ា នួន អក ម្ចាស់​រីសតកំពតឋានសួគ៌​បាន​បញ្ជាក់ឲ្យ​ដឹងថា ការ​ចែក​ជូន​អំណោយ​ស្បៀង​អាហារដល់ប្រជាពលរដ្ឋនេះ គឺ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​<<ជួយគ្នា​ក្នុង​គ្រា​មាន​អាសន្ន​>> ទើប​ក្រុម​លោក​ឧកញ៉ាវ័យក្មេងទាំង៨រូប​នៃ​ក្រុមហ៊ុនT.O.I.C Group ចុះ​​នាំ​អំណោយ​មក​​ចែក​ដោយ​ផ្ទាល់​នេះ។

សកម្មភាព​ខាលើ មិន​មែន​ជា​លើក​ទី១ ឡើយ​របស់​ក្រុម​លោក​ឧកញ៉ាវ័យក្មេងទាំង៨រូប​នៃ​ក្រុមហ៊ុនT.O.I.C Group ​នេះ កន្លង​មក​អ្នក​ជំនួញ​វ័យ​ក្មេង​​នៃ ក្រុម​មួយ​នេះ តែង​តែ​ចុះ ធ្វើ​កិច្ចការ​សប្បុរសធម៌​ជា​ច្រើន​លើក​​មក​ហើយ ។​

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែល​បណ្តាញ​សារព័ត៌មាន​ ទទួល​បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះ​មានប្រជាជនរងផល​ប៉ះពាល់​ចំនួន​ ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជន​ត្រូវបានជម្លៀស​មក​ទីទួល​សុវត្ថិភាព​ចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕