ជួយ​ទៀត​ហើយ!​ឧកញ៉ា ស្រី ចាន់ថន បរិច្ចាគ​​៥លានរៀល ជូនដល់​ លោក​សាយ​ ​​តារា​ចម្រៀង​ Original Song រត់​ម៉ារ៉ាតុងស្វែក​រកជំនួយ​មនុស្សធម៌​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ

កម្សាន្ត ជុំវិញ​ឧកញ៉ា
15 Shares

មុន​នេះ​​បន្តិច លោក​ឧកញ៉ា ចិត្តធម៌ ​ស្រី ចាន់ថន បាន​ប្រកាស​លើក​ផេក​ផ្លូវ​របស់​លោក​ឧកញ៉ា​ថា លោក​ឧកញ៉ា បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ៥លានរៀល ជូនដល់ សាយ តារា​ចម្រៀង​ Original Song រត់​ម៉ារ៉ាតុងស្វែករកជំនួយមនុស្ស​ធម៍​ជួយ​ដល់​មន្ទីរពេទ្យកុមារអង្គរ។

ផ្អែក​តាម​រយៈ​ផេក Jet Man ដែល​គេ​ស្គាល់​ថា​ជា ផេក​​របស់ លោក​ឧកញ៉ា ស្រី ចាន់​​ថន បាន​សរសេរ​​បែប​នេះ​ថា “ដើម្បីចូលរួមលើការងារមនុស្សធម៌ ក៏ដូចជាលើកទឹកចិត្តដល់ប្អូន សាយ ថ្ងៃ​នេះ​ខ្ញុំបាទ បាន​ចូល​រួម​កម្មវិធី​រត់​រៃអង្គាស​ថវិកា​ជា​មួយ​ប្អូន ​សាយ លើ​ផ្លូវ​លេខ​៤៨ ខេត្ត កោះកុង ដោយ​រូប​គាត់​បាន​ចំណាយ​ពេល​វេលា​រត់​២៥​ខេត្ត​ក្រុង ក្នុង​នោះ​ខ្ញុំ​បាទ​ ក៏​បាន​ចូល​រួម​ជួយ​ជា​ថវិការ​ចំនួន​ ៥លានរៀល​ដើម្បី​ចូល​រួម​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀម​រាប ដូច​នេះ​សូម​បង​ប្អូន​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​ដល់​ប្អូន​សៃ” Jet Man។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រៅ​ពី​ការ​ជួយ​ដល់​ប្រជាជន​រក​គ្រោះ​ដោយ​ទឹក​ជំនន់​ជា​ច្រើន​ពាន់​គ្រួសារ នៅ​ខេត្ត កណ្ដាល ខេត្ត ពោធិ៍សាត់ បាត់ដំបង នា​ពេល​កន្លង​មក ឧកញ៉ា ស្រី ចាន់ថន ក៏​បាន​ចេញ​ថ្លៃ​ព្យាបាល​កីឡាករ មឿន សុខហ៊ុច ដែល​រង​របួស​បាក​ជើង ទាំង​អស់ ធ្វើ​មហាជន​កោត​សរសើរ​នូវទឹក​ចិត្ត​មនុស្សធម៌ របស់​លោក​ឧកញ៉ា​ជា​ខ្លាំង។

ងាក​​មក​លោក សាយ​វិញ តារា​​ចម្រៀង​រូប​នេះ​ ​ធ្លាប់​បាន​បង្ហោះសារលើបណ្តាញសង្គមថា “មាន​មនុស្ស​ច្រើ​នដែលសួរខ្ញុំថា ខ្ញុំរត់ធ្វើអី គ្រោះ​ថ្នាក់​ណាស់ បើ​ទោះ​បីជាសាយឯង​ជោគជ័យជា​មួយនឹង​កម្មវិធីនេះ ក៏សាយ​ឯង​ប្រឈម​និង​ការ​ខូច​ជើង​ ឬមាន បញ្ហាជង្គងដែរ។ល។ ខ្ញុំក៏ឆ្លើយតបទៅវិញថា ខ្ញុំក៏មិនចង់រត់ដែរ បើ​សិន​ជា​មាន​អ្នក​រត់​ជំនួស​ខ្ញុំ ខ្ញុំ​ចង់ឃើញជនជាតិខ្មែរយើងចេះជួយគ្នា ចេះចែក​រំលែក​ នឹងចេះលះបង់ផលប្រយោជន៍ និង​ពេលវេលាផ្ទាល់ខ្លួន ត្រឡប់ទៅកាន់សង្គមវិញ បើ​ទោះ​បី​ជា​សព្វថ្ងៃនេះឃើញថា មានអ្នក​ចូល​រួម​ក្នុង​កិច្ច​ការងារសង្គមច្រើនគួរសម តែបើគិត​ជាភាគរយ​គឺនៅ​មាន​តិច​ណាស់ធៀបនឹងប្រជាជនកម្ពុជា ដូច្នេះហើយបានជាខ្ញុំរត់ដើម្បីបង្ហាញពីទឹកចិត្ត ចែករំលែកមួយនេះទៅកាន់សង្គមជាតិខ្ញុំ ហើយ​ក៏​ចង់​លើក​ទឹក​ចិត្តឲ្យយុវជន​ជំនាន់​ថ្មី​ចេះ​ចែក​រំលែក​ពេល​វេលា នឹង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​កាន់​សង្គម​ជាតិ​ខ្លួនឯងខ្លះ ក្នុងដំណាក់ការឆ្នាំ 2020 នេះ​បន្ទាប់​ពីជំងឺកូវីដ19 រាង​ស្បើយ​មក​ឥឡូវ​យើង​ជួប​ជា​មួយ​នឹងបញ្ហាទឹកជំនន់ស្ទើរពេញផ្ទៃប្រទេស ហើយ​យើងក៏មិនដឹងថាប្រទេសយើង នឹង​ជួបអ្វីទៅ​ថ្ងៃខាង​មុខ ដូច្នេះហើយយុវជន​ដែលជាកម្លាំង​ស្នូល​នៃ​ប្រទេសជាតិ គួរមានស្មារតីចែករំលែក និងទទួលខុសត្រូវ​ចូលរួមដោះស្រាយបញ្ហា​ចំពោះ​មុខ និង​ត្រៀមខ្លួន​រួច​ជាស្រេច សម្រាប់​បញ្ហាដែល នឹង​អាចកើតមាន”។

​ក្រុម​ការងារគម្រោងរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៍ជាមួយសាយនេះដឹកនាំដោយលោក អ៊ួន បឋម បានចេញដំណើរបន្តពីខេត្តកំពត ចូលមកដល់ក្រុងព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃទី​១៨តុលា និង​បន្ត​ការ​ងារ​ស្វែងរកថវិកាសប្បុរសធម៍នេះនៅខេត្តព្រះសីហនុ រហូត​ដល់ថ្ងៃ​២២ខែតុលាឆ្នាំ២០២០៕

ជួយ​ទៀត​ហើយ!​ឧកញ៉ា ស្រី ចាន់ថន បរិច្ចាគ​​៥លានរៀល ជូនដល់​ លោក​សាយ​ ​​តារា​ចម្រៀង​ Original Song រត់​ម៉ារ៉ាតុងស្វែក​រកជំនួយ​មនុស្សធម៌​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ
15 Shares