សម្តេចតេជោ ឯកភាពនូវការពន្យាពេលប្រមូលពន្ធលើចំណេញមូលធន ទៅឆ្នាំ២០២២

Uncategorized សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ ចេញប្រកាសព័ត៌មានចេញ ស្តីពី ការពន្យារកាលបរិច្ឆេទកំណត់ដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ តាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចឪ្យពន្យារពេលការបរិច្ឆេទកំណត់អនុវត្តពន្ធលើចំណេញមូលធន រយៈពេលដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។ ខាងក្រោយមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖